Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 26:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នោះ​យើង​នឹង​ទម្លាក់​អ្នក​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដល់​ពួក​មនុស្ស​ពី​បុរាណ ហើយ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែន‌ដី ក្នុង​ចំណោម​ពួក​ហិន​វិនាស​ពី​បុរាណ គឺ​ឲ្យ​នៅ​ជា‌មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​នៅ​ក្នុង​អ្នក​ទៀត​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​មាន​សិរី‌ល្អ​នៅ​ស្ថាន​របស់​មនុស្ស​រស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 យើង​នឹង​ទម្លាក់​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក។ យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែនដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់‌កល្ប​ជានិច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែនដីទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នោះ​អញ​នឹង​ទំលាក់​ឯង​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដល់​ពួក​មនុស្ស​ពី​បុរាណ ហើយ​នឹង​ឲ្យ​ឯង​នៅ​ទី​ជំរៅ​បំផុត​នៃ​ផែនដី ជា​កន្លែង​ស្ងាត់‌ជ្រងំ​ពី​យូរ​មក​ហើយ គឺ​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​នៅ​ក្នុង​ឯង​ទៀត​ឡើយ តែ​អញ​នឹង​បំរុង​ទុក​សិរី‌ល្អ សំរាប់​ស្ថាន​របស់​មនុស្ស​រស់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យើង​នឹង​ទម្លាក់​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក។ យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែនដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់‌កល្ប​ជា‌និច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែនដី​ទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 26:20
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​ជឿ​ថា នឹង​ឃើញ​សេចក្ដីសប្បុរស​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់​នេះ នោះតើ​ទូល‌បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា?


ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។


គេ​នឹង​និយាយ​មក​អ្នក​គ្រប់​គ្នា​ថា អ្នក​ត្រឡប់​ជា​ខ្សោយ​ដូច​យើង! បាន​ត្រឡប់​ដូច​ជា​យើង​ដែរ!


ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​អ្នក ដើម្បី​នឹង​ទទួល​អ្នក​ក្នុង​កាល​ដែល​អ្នក​ទៅ​ដល់ ក៏​ដាស់​ពួក​មនុស្ស​ស្លាប់​ឡើង ដោយ​ព្រោះ​អ្នក គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ។


ព្រះ‌យេហូវ៉ា​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ គ្រប​បាំង​ពី​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ សិរីរុងរឿង​របស់​ព្រះ​នឹង​គ្របបាំង​ទី​គួរ​គោរព​ទាំង​អស់។


យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្ដាល​ទី​សាប‌សូន្យ។


ឯ​ទី​ក្រុង​នេះ នឹង​បាន​សម្រាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​យើង សម្រាប់​ជា​សេចក្ដី​សរសើរ និង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​យើង​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត​ខ្លាច ហើយ​ភ័យ​ញ័រ​ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​យើង​ផ្តល់​ដល់​ក្រុង​នេះ។


ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​នៅ​កន្លែង​ងងឹត ដូច​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។


ប្រយោជន៍​មិន​ឲ្យ​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្បែរ​ទឹក​បាន​លូត​ឡើង​ខ្ពស់ ឬ​ឲ្យ​មាន​ចុង​ខ្ពស់កប់​ពពក ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក ដុះ​ឡើង​មាន​សណ្ឋាន​ខ្ពស់​ស្មើ​នឹង​វា។ ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់ គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ឲ្យ​នៅ​កណ្ដាល​ពួក​មនុស្ស​ជាតិ ជា‌មួយ​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


យើង​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល


ទោះ​បើ​គេ​ជីក​ទម្លុះ​ទៅ​ដល់ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​ដោយ ក៏​ដៃ​របស់​យើង​នឹង​អូស​គេ​ចេញ​ពី​ទី​នោះ​មក​វិញ ហើយ​ទោះ​បើ​គេ​ប្រឹង​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌ ក៏​យើង​នឹង​ទាញ​គេ​ទម្លាក់​ចុះ​ពី​នោះ​វិញ​ដែរ។


លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អង្គ​បាន​ឮ​សំឡេង​របស់​ទូល‌បង្គំ។


ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ ទូល‌បង្គំទុក​ជា​ដរាប​តទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​រណ្តៅ​មក​ទាំង​រស់។


ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ (ក្រោយ​ពី​សិរី‌ល្អ​របស់ព្រះ‌អង្គ បាន​ចាត់​យើង) ទៅ​សាសន៍​ដទៃ ដែល​ប្លន់​ឯង​រាល់​គ្នា ព្រោះ​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ពាល់​ដល់​ប្រស្រី​ព្រះ‌នេត្រ​របស់​យើង ហើយ។


ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ការ​មួយ​ចម្លែក គឺ​ឲ្យ​ដី​ហា​ឡើង​ហើយ​លេប​ពួកគេ និង​អ្វីៗ​ទាំង​អស់​របស់​ពួកគេ​ទៅ រួច​ពួកគេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អ្នក​ទាំង​នេះ​ពិត​ជា​បាន​មើល‌ងាយ​ព្រះ‌យេហូវ៉ា​មែន»។


ដូច្នេះ អ្នក​ទាំង​នោះ និង​អ្វី​ទាំង​អស់​ដែល​ជា​របស់​គេ ក៏​ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​រស់ រួច​ដី​បាន​គ្រប​លើ​ពួកគេ​ជិត ហើយ​គេ​ក៏​វិនាស​បាត់​ពី​ចំណោម​ក្រុម​ជំនុំ​ទៅ។


រីឯ​ឯង ក្រុង​កាពើណិម​អើយ! តើ​ឯង​ចង់​លើក​តម្កើង​ខ្លួន​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទាញ​ទម្លាក់​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​សូដុម​វិញ ម៉្លេះ​សម​ក្រុង​នោះ​នឹង​បាន​គង់‌វង្ស​រហូត​ដល់​ថ្ងៃ​នេះ​មិន​ខាន។


អ្នក​ក្រុង​កាពើ‌ណិម​អើយ តើ​ឯង​នឹង​តម្កើង​ឡើង​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទម្លាក់ចុះដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ»។


ហើយ​បើ​ព្រះ‌អង្គ​មិន​បាន​ប្រណី​ដល់​ពិភព‌លោក​ពី​បុរាណ គឺ​បាន​សង្គ្រោះ​លោក​ណូអេ ជា​អ្នក​ប្រកាស​ពី​សេចក្ដី​សុចរិត រួម​ជា​មួយ​មនុស្ស​ប្រាំ‌ពីរ​នាក់​ទៀត កាល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​របស់​មនុស្ស​ទមិឡ​ល្មើស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម