Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 26:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ក្រុង​ស្ងាត់‌ច្រៀប ដូច​ជា​ទី​ក្រុង​ណា​ដែល​ឥត​មាន​មនុស្ស​នៅ កាល​ណា​អញ​បាន​នាំ​ទី​ជំរៅ​មក​លើ​ឯង ហើយ​មាន​ទឹក​ធំ​មក​គ្រប​លើ​ឯង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ទី​ក្រុង​ស្ងាត់‌ច្រៀប ដូច​ជា​ទី​ក្រុង​ណា​ដែល​ឥត​មាន​មនុស្ស​នៅ កាល​ណា​យើង​បាន​នាំ​ទី​ជម្រៅ​មក​លើ​អ្នក ហើយ​មាន​ទឹក​ធំ​មក​គ្រប​លើ​អ្នក​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ក្រុង​ដែល​នៅ​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ពេល​ណា​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ក្រុង​ដែល​នៅ​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ពេល​ណា​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 26:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ម្នាល​ទីរ៉ុស​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​បណ្តាល​ឲ្យ​សាសន៍​ជា​ច្រើន​ឡើង​មក​ទាស់​នឹង​ឯង ដូច​ជា​សមុទ្រ​កំរើក​រលក​ឡើង​ដែរ


ពួក​អ្នក​ចែវ​របស់​ឯង គេ​បាន​នាំ​ឯង​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​ឯង​បែក​ធ្លាយ នៅ​កណ្តាល​សមុទ្រ


រួច​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឆ្អឹង​ទាំង​នេះ​នឹង​រស់​ឡើង​បាន​ឬ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ


លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ នឹង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ


លុះ​ក្រោយ​ពី​៦២​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង នឹង​ត្រូវ​ផ្តាច់​ចេញ​វិញ ឥត​មាន​ទាក់‌ទង​នឹង​អ្វី​ឡើយ រួច​បណ្តា‌ទ័ព​របស់​ចៅហ្វាយ​១​ដែល​នឹង​មក គេ​នឹង​បំផ្លាញ​ទី​ក្រុង នឹង​ទី​បរិសុទ្ធ​បង់ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​បាន​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចំបាំង​ដរាប​ដល់​ចុង ហើយ​បាន​សំរេច​ឲ្យ​មាន​ការ​លាញ​បំផ្លាញ​ដែរ


ទេវតា​ក៏​ប្រាប់​ខ្ញុំ​ថា ឯ​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្រី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជា‌ជន នឹង​មនុស្ស​ផង​ទាំង‌ឡាយ គ្រប់​សាសន៍ គ្រប់​ភាសា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម