នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។
អេសេគាល 16:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានធ្វើកន្លែងសំខាន់នោះ នៅគ្រប់ច្រកផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលម្អរបស់អ្នកទៅទីខ្ពើមឆ្អើមវិញ អ្នកបានបើកជើងទទួលគ្រប់ប្រុសៗដែលដើរមកតាមនោះ ហើយបានចម្រើនការកំផិតរបស់អ្នកជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺនាងសង់នៅគ្រប់ច្រកផ្លូវ ហើយប្រើសម្រស់របស់ខ្លួនប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ នាងប្រគល់ខ្លួនទៅឲ្យអស់អ្នកដើរកាត់តាមនោះ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានធ្វើទីយ៉ាងសំខាន់នោះ ត្រង់ក្បាលគ្រប់ទាំងផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលំអរបស់ឯងទៅជាទីខ្ពើមឆ្អើមវិញ ឯងបានបើកជើងទទួលគ្រប់ទាំងប្រុសៗដែលដើរមកតាមនោះ ហើយបានចំរើនការកំផិតរបស់ឯងជាច្រើនឡើង អាល់គីតាប គឺនាងសង់នៅគ្រប់ច្រកផ្លូវ ហើយប្រើសម្រស់របស់ខ្លួនប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ នាងប្រគល់ខ្លួនទៅឲ្យអស់អ្នកដើរកាត់តាមនោះ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។ |
នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។
គាត់សួរពួកអ្នកដែលនៅកន្លែងនោះថា៖ «តើស្ត្រីពេស្យាដែលអង្គុយនៅមាត់ផ្លូវ ជិតអេណែមនោះ នៅឯណា?» គេឆ្លើយថា៖ «គ្មានស្ដ្រីពេស្យាណានៅទីនេះទេ»។
លុះដល់ផុតចិតសិបឆ្នាំ នោះព្រះយេហូវ៉ានឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួលដូចដើមវិញ ព្រមទាំងធ្វើពេស្យាគ្រប់ទាំងនគររបស់លោកីយ ដែលនៅលើផែនដីផង។
ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
តើស្ងួនសម្លាញ់របស់យើងមានសិទ្ធិអ្វីចូលមកក្នុងដំណាក់របស់យើងទៀត ដ្បិតគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ជាច្រើន? តើពាក្យបន់ស្រន់របស់គេ និងយញ្ញបូជារបស់គេ ការពារមិនឲ្យគេវិនាសបានឬ? គេរីករាយនឹងប្រព្រឹត្តតែអំពើអាក្រក់!
ចូរមើលទៅទីខ្ពស់ត្រងិលទាំងប៉ុន្មាន ហើយមើលចុះ! តើមិនមែនជាកន្លែង ដែលអ្នកបានដេកជាមួយទេឬ? អ្នកបានអង្គុយចាំគូកំណាន់តាមផ្លូវ ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ ហើយអ្នកបានធ្វើឲ្យស្រុកអាប់ឱន ដោយអំពើផិតក្បត់ និងអំពើទុច្ចរិតរបស់អ្នក។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឱពូជពង្សអ៊ីស្រាអែលអើយ ពិតប្រាកដជាអ្នកបានប្រព្រឹត្តអំពើក្បត់ចំពោះយើង ប្រៀបដូចជាប្រពន្ធប្រព្រឹត្តក្បត់ចាកចោលប្ដីខ្លួន។
កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ? ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហម ដូច្នេះ គេនឹងដួលទៅជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
ប៉ុន្តែ អ្នកបានទុកចិត្តនឹងរូបសម្រស់របស់អ្នក ហើយក្លាយជាស្រីពេស្យា ដោយព្រោះភាពល្បីឈ្មោះ ក៏បានប្រគល់ខ្លួនឲ្យអស់អ្នកណាដែលដើរកាត់មុខ ហើយរូបសម្រស់របស់អ្នកក៏ក្លាយជារបស់គេ។
ដោយអ្នកបានសង់ផ្ទះបនរបស់អ្នក នៅត្រង់ច្រកផ្លូវ និងកន្លែងសំខាន់របស់អ្នកនៅអស់ទាំងផ្លូវថ្នល់ តែអ្នកមិនមែនដូចជាស្រីពេស្យាទេ ពីព្រោះអ្នកមិនមើលថ្លៃឈ្នួលឡើយ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នកនឹងត្រូវផឹកពីពែងរបស់បងស្រីអ្នក ជាពែងយ៉ាងជ្រៅ ហើយធំ អ្នកនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ ពែងនោះចំណុះជាច្រើន។
នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់សាសន៍ទាំងឡាយ ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា។
ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។