អេសេគាល 14:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ទោះបើមនុស្សទាំងបីនាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីនៅស្រុកនោះ មានណូអេ ដានីយ៉ែល និងយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល នឹងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ អាល់គីតាប ទោះបីនៅស្រុកនោះ មានណុះហ៍ ដានីយ៉ែល និងអៃយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកណូអេថា៖ «អ្នក និងគ្រួសាររបស់អ្នកទាំងមូល ត្រូវចូលទៅក្នុងទូក ដ្បិតយើងឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកប៉ុណ្ណោះ ដែលសុចរិតនៅចំពោះយើង។
នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់។
ក្រោយពេលជប់លៀង លោកយ៉ូបតែងតែប្រាប់គេឲ្យទៅញែកខ្លួនជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយតង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយពោលថា៖ «ក្រែងកូនរបស់ខ្ញុំបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា»។ លោកតែងតែធ្វើដូច្នេះជាដរាប។
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
ដូច្នេះ កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវរកយើង ដោយកើតមានសេចក្ដីវេទនា នោះយើងមិនស្តាប់គេទេ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ
សម្រាប់អ្នករាល់គ្នា កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់យើងជំនួសគេឲ្យសោះ ព្រោះយើងមិនព្រមស្តាប់អ្នកទេ។
នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ
នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ
នោះព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ទោះបើណូអេ ដានីយ៉ែល និងយ៉ូបបាននៅក្នុងស្រុកនោះក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានព្រលឹងរបស់ខ្លួនឲ្យរួចប៉ុណ្ណោះ។
អ្នកបានយកសម្លៀកបំពាក់ប៉ាក់របស់អ្នក ទៅតែងឲ្យវា ព្រមទាំងលាបប្រេង និងកំញានរបស់យើងនៅមុខវា។
មួយទៀត អ្នកបានយកកូនប្រុសស្រីអ្នក ដែលបានបង្កើតឲ្យយើង ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅ ដូច្នេះ តើការកំផិតរបស់អ្នកស្រាលឬ?
ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះ ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះដែរ។
អ្នកមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសម្ងាត់ណា ដែលលាក់កំបាំងនឹងអ្នកសោះ។
ប៉ុន្តែ បើអ្នកប្រាមប្រាប់ដល់មនុស្សអាក្រក់នោះ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែអ្នកនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ។
ក្នុងចំណោមអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា មកពីកុលសម្ព័ន្ធយូដា។
លោកពោលមកខ្ញុំថា៖ «ឱដានីយ៉ែល ជាអ្នកសំណព្វយ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលខ្ញុំថ្លែងប្រាប់លោក ហើយឈរឡើងឲ្យត្រង់ចុះ ដ្បិតព្រះចាត់ខ្ញុំឲ្យមកជួបលោក»។ កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ ខ្ញុំក៏ក្រោកឈរទាំងញាប់ញ័រ។
អើ កាលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ នោះលោកដែលនាម កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងនិមិត្តពីមុន ហោះយ៉ាងលឿន ចូលមករកខ្ញុំ ចំពេលថ្វាយតង្វាយល្ងាច។
នៅពេលលោកចាប់ផ្ដើមអធិស្ឋាន នោះមានបញ្ជាមួយចេញមក ហើយខ្ញុំបាននាំយកមកជម្រាបលោក ដ្បិតលោកជាមនុស្សសំណព្វយ៉ាងសំខាន់។ ដូច្នេះ ចូរពិចារណាព្រះបន្ទូល ហើយយល់និមិត្តនេះចុះ។
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។
ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ