កាលព្រះទ្រង់មានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញពីលោកហោះឡើងទៅ។
អេសេគាល 11:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងនិមិត្តព្រះអង្គនាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយនោះនិមិត្តដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ ឲ្យនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់សម្តែងឲ្យខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងការជាក់ស្តែងទ្រង់នាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយ នោះការជាក់ស្តែងដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ អាល់គីតាប រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ ឲ្យនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលរសរបស់អុលឡោះតាអាឡាសំដែងឲ្យខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។ |
កាលព្រះទ្រង់មានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញពីលោកហោះឡើងទៅ។
បន្ទាប់មក ព្រះទ្រង់ក៏ហោះចេញពីគាត់ឡើងទៅ នៅត្រង់កន្លែងដែលព្រះអង្គបានមានព្រះបន្ទូលជាមួយលោក។
គេជម្រាបលោកថា៖ «មើល៍! មានមនុស្សខ្លាំងពូកែហាសិបនាក់ នៅជាមួយយើងខ្ញុំប្របាទនេះ ដូច្នេះ សូមឲ្យគេទៅរកគ្រូរបស់លោកចុះ ក្រែងព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានលើកលោកទៅបោះចោលលើភ្នំណា ឬក្នុងច្រកណាមួយ» តែលោកប្រកែកថា៖ «កុំប្រើគេទៅអី»។
យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។
នោះស្រុកខាល់ដេនឹងត្រូវជារំពា ហើយអស់អ្នកដែលចាប់យក នោះនឹងបានឆ្អែត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
នៅថ្ងៃទីប្រាំ ខែទីបួន ឆ្នាំទីសាមសិប ពេលខ្ញុំនៅជាមួយពួកឈ្លើយ នៅមាត់ទន្លេកេបារ ពេលនោះ មេឃបានបើកចំហ ហើយខ្ញុំឃើញនិមិត្តពីព្រះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អេសេគាលជាកូនប៊ូស៊ី ដែលជាសង្ឃនៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះយេហូវ៉ាក៏ដាក់ព្រះហស្តលើលោកនៅទីនោះ។
ព្រះវិញ្ញាណលើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្សម្ភៃប្រាំនាក់ ហើយនៅកណ្ដាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំងពីរនាក់ជាចៅហ្វាយលើបណ្ដាជន
ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានប្រកបដោយព្រះពរពីដំណាក់របស់ព្រះអង្គ!»។
ខ្ញុំទៅជួបពួកដែលជាប់ជាឈ្លើយ នៅឯថេល-អាប៊ីប ក្បែរទន្លេកេបារ ជាកន្លែងដែលគេអាស្រ័យនៅ។ ខ្ញុំស្នាក់នៅទីនោះក្នុងចំណោមពួកគេទាំងថប់ព្រួយ អស់រយៈពេលប្រាំពីរថ្ងៃ។
ព្រះហស្តរបស់ព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ ហើយព្រះអង្គក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ទៅដាក់ចុះនៅកណ្ដាលច្រកភ្នំមួយ ដែលពេញដោយឆ្អឹងខ្មោច។
រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។
ព្រះអង្គលូកមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំពីដីឡើងទៅលើមេឃ នាំខ្ញុំក្នុងនិមិត្តរបស់ព្រះទៅក្រុងយេរូសាឡិម គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបភាពប្រចណ្ឌ ដែលបណ្ដាលឲ្យប្រចណ្ឌ។
ពេលគេឡើងចេញពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់លោកភីលីពចេញទៅបាត់ អ្នកកម្រៀវមិនឃើញលោកទៀតទេ ហើយគាត់ក៏បន្តដំណើរទៅទាំងអរសប្បាយ។