២ ពង្សាវតារក្សត្រ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 គេជម្រាបលោកថា៖ «មើល៍! មានមនុស្សខ្លាំងពូកែហាសិបនាក់ នៅជាមួយយើងខ្ញុំប្របាទនេះ ដូច្នេះ សូមឲ្យគេទៅរកគ្រូរបស់លោកចុះ ក្រែងព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានលើកលោកទៅបោះចោលលើភ្នំណា ឬក្នុងច្រកណាមួយ» តែលោកប្រកែកថា៖ «កុំប្រើគេទៅអី»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំប្របាទ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមលោកអនុញ្ញាតឲ្យគេចេញទៅរកគ្រូរបស់លោកចុះ ក្រែងលោព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ លោកអេលីសេឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 គេជំរាបលោកថា មើល មានមនុស្សខ្លាំងពូកែ៥០នាក់ នៅជាមួយនឹងយើងខ្ញុំប្របាទនេះ ដូច្នេះ សូមឲ្យគេទៅរកគ្រូរបស់លោកចុះ ក្រែងព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានលើកលោកឡើង ទៅបោះចោលនៅលើភ្នំណា ឬក្នុងច្រកណា១ តែលោកប្រកែកថា កុំឲ្យប្រើគេទៅឡើយ សូមមើលជំពូកអាល់គីតាប16 ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមអ្នកអនុញ្ញាតឲ្យគេចេញទៅរកតួនរបស់អ្នកចុះ ក្រែងលោរសរបស់អុលឡោះតាអាឡានាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ អេលីយ៉ាសាក់ឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។ សូមមើលជំពូក |