Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ជា‌មួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គក៏​យាង​ចេញ​ពី​លោក​ហោះ​ឡើង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 នៅពេល​មានបន្ទូល​នឹង​គាត់​ចប់​ហើយ ព្រះ​ក៏​យាង​ឡើងទៅ​ចេញពី​អ័ប្រាហាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បន្ទាប់​ពី​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​លោក​អប្រាហាំ​ឡើង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 លុះ​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ស្រេច​ហើយ នោះ​ទ្រង់​ឃ្លាត​ចេញ​ពី​គាត់​ហោះ​ឡើង​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 បន្ទាប់​ពី​អុលឡោះ​មាន​បន្ទូល​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចេញ​ពី​អ៊ីព្រហ៊ីម​ឡើង​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អាប់‌រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖


កាល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ រីឯ​លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ទី​លំនៅ​របស់​លោក​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ខ្លួន​ឯង​ហើយ​ថា យើង​បាន​និយាយ​ជា‌មួយ​អ្នក​រាល់​គ្នា​ពី​ស្ថាន‌សួគ៌​មក។


សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​អ្នក​ទាំង​ពីរ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ។


គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។


ព្រះ‌វរបិតា និង​ខ្ញុំ គឺ​តែ​មួយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​កាន់​អ្នក​រាល់​គ្នា មុខ​ទល់​មុខ ពី​កណ្ដាល​ភ្លើង​នៅ​លើ​ភ្នំ


កាល​អណ្ដាត​ភ្លើង​បាន​ឆេះ​ពី​អាសនា​ឡើង​ទៅ​លើ​មេឃ នោះ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះនៅ​លើ​អាសនា​នោះ​ទៅ។ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​ដែល​កំពុង​តាម​មើល​នោះ ក៏នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។


ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម