សូមព្រះអង្គនឹកចាំថា ព្រះអង្គបានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើព្រះអង្គគិតឲ្យទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ?
អេសាយ 64:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។ ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកណាហៅរកព្រះនាមរបស់ព្រះអង្គ គ្មានអ្នកណាដាស់ខ្លួនឯងឡើងដើម្បីកាន់ខ្ជាប់តាមព្រះអង្គឡើយ ពីព្រោះព្រះអង្គបានលាក់ព្រះភក្ត្រពីយើងខ្ញុំ ហើយធ្វើឲ្យយើងខ្ញុំរលាយក្នុងកណ្ដាប់ដៃនៃអំពើទុច្ចរិតរបស់យើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយព្រះអង្គដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥតមានអ្នកណាមួយដែលអំពាវនាវដល់ព្រះនាមទ្រង់ ឬដែលដាស់តឿនខ្លួនឯងឲ្យចាប់តោងទ្រង់ឡើង ដ្បិតទ្រង់បានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។ អាល់គីតាប ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ជាបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយទ្រង់ដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាដៃ របស់ទ្រង់។ |
សូមព្រះអង្គនឹកចាំថា ព្រះអង្គបានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើព្រះអង្គគិតឲ្យទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ?
ប្រសិនបើកូនៗរបស់អ្នក បានធ្វើបាបទាស់នឹងព្រះអង្គ ព្រះអង្គបានប្រគល់គេ ទៅក្នុងអំណាច នៃសេចក្ដីកំហុសរបស់គេ។
៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត តើគេគ្មានប្រាជ្ញាទេឬ? ជាអ្នកដែលស៊ីប្រជារាស្ត្ររបស់យើង ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវរកព្រះយេហូវ៉ាឡើយ។
ហេតុអ្វីបានជាព្រះអង្គបើកឱកាសឲ្យសាសន៍អេស៊ីព្ទពោលថា "ព្រះអង្គបាននាំពួកគេចេញទៅដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ហើយបំផ្លាញគេឲ្យអស់ពីផែនដី"ដូច្នេះ? សូមព្រះអង្គបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គ ហើយប្រែព្រះហឫទ័យ ដែលព្រះអង្គបានគិតធ្វើឲ្យប្រជារាស្ត្រព្រះអង្គអន្តរាយនោះទៅ។
កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
បើពុំនោះ ឲ្យគេមកពឹងពាក់កម្លាំងយើងវិញ ដើម្បីឲ្យបានជាមេត្រីនឹងយើង ចូរឲ្យគេជាមេត្រីនឹងយើងចុះ។
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា ពួកកំរៀវដែលរក្សាថ្ងៃឈប់សម្រាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្ត ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង
យើងបានខឹង ហើយបានវាយគេ ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។
ព្រះអង្គឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សម្រាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គក៏គាំទ្រព្រះអង្គ។
គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរ គេមានទម្ងន់ជាគំនិតបៀតបៀន ហើយសម្រាលចេញជាអំពើទុច្ចរិត។
ដ្បិតព្រះអង្គជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក ព្រះនាមព្រះអង្គជាព្រះដ៏ប្រោសលោះយើងខ្ញុំ។
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ?
យើងបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែង ហើយឈរនៅចន្លោះបាក់បែកនៅមុខយើងជំនួសគេ ដើម្បីឲ្យយើងមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ យើងរកមិនបានអ្នកណាមួយសោះ។
បន្ទាប់នោះត្រូវឲ្យយកថ្លាងទទេ ដាក់លើរងើកភ្លើងឲ្យក្តៅ ហើយឲ្យលង្ហិនបានឆេះទៅ ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ ហើយឲ្យក្អែលបានឆេះឲ្យសុស
យើងនឹងវិលត្រឡប់ទៅរកកន្លែងរបស់យើង រហូតទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខយើង ដ្បិតនៅពេលណាគេមានអាសន្ន គេនឹងស្វែងរកយើងយ៉ាងអស់ពីចិត្ត។
គេមិនបានស្រែករកយើងដោយស្មោះពីចិត្តទេ តែគេបែរជាស្រែកទ្រហោ នៅលើដំណេករបស់គេទៅវិញ គេឆូតសាច់របស់ខ្លួនឲ្យបានស្រូវ និងស្រាទឹកទំពាំងបាយជូរថ្មី គេបះបោរប្រឆាំងនឹងយើង។
គេទាំងអស់គ្នាក្តៅដូចជាឡ ហើយគេបំផ្លាញពួកមេដឹកនាំរបស់ខ្លួន។ ស្តេចទាំងប៉ុន្មានរបស់គេបានដួលអស់ ក្នុងចំណោមពួកគេ គ្មានអ្នកណាអំពាវនាវរកយើងឡើយ។
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
«តើយើងទាំងអស់គ្នាមិនមានឪពុកតែមួយទេឬ? តើមិនមែនជាព្រះតែមួយ ដែលបង្កើតយើងរាល់គ្នាមកទេឬ? ហេតុអ្វីបានជាយើងប្រព្រឹត្តក្បត់ ចំពោះបងប្អូនខ្លួន ទាំងបង្អាប់សេចក្ដីសញ្ញារបស់បុព្វបុរសយើងដូច្នេះ?