Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គេ​ទាំង​អស់​គ្នា​ក្តៅ​ដូច​ជា​ឡ ហើយ​គេ​បំផ្លាញ​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន។ ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ​បាន​ដួល​អស់ ក្នុង​ចំណោម​ពួក​គេ គ្មាន​អ្នក​ណា​អំពាវ‌នាវ​រក​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិត ជា​បន្ត​បន្ទាប់​គ្នា តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គេ​សុទ្ធ​តែ​ក្តៅ​ដូច​ជា​ឡ គេ​ឆេះ​បន្សុស​ពួក​ចៅ‌ក្រម​គេ​ទៅ ឯ​ពួក​ស្តេច​របស់​គេ​ក៏​បាន​ដួល​អស់​ហើយ ក្នុង​ពួក​គេ​ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​អញ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិត ជា​បន្ត​បន្ទាប់​គ្នា តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។

សូមមើលជំពូក ចម្លង




ហូសេ 7:7
27 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​នៅ​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណា‌ដាប រួច​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់


កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ


តែ​ប្រជាជន​ដែល​ចូល​ដៃ​ខាង​អំរី គេ​ឈ្នះ​ពួក​ខាង​ធីបនី​ជា​កូន​គីណាត ដូច្នេះ ធីបនី​ក៏​ស្លាប់​ទៅ ហើយ​អំរី​ឡើង​សោយ‌រាជ្យ។


ព្រះបាទ​យេហ៊ូវ​ក៏​បង្គាប់​ថា៖ «ចូរ​ចាប់​គេ​ទាំង​រស់​ទៅ!» ពួក​គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​ទៅ​សម្លាប់​ទាំង​សែសិប​ពីរ​នាក់ នៅ​ត្រង់​អណ្ដូង​របស់​សាលា​នោះ ឥត​ទុក​ឲ្យ​រស់​ម្នាក់​ឡើយ។


ដូច្នេះ កាល​សំបុត្រ​បាន​ទៅ​ដល់​ហើយ គេ​ក៏​ចាប់​ពួក​បុត្រា​ស្ដេច​ទាំង​ចិត​សិប​អង្គ​សម្លាប់​ទៅ ដាក់​ព្រះ‌សិរ​គ្រប់​អង្គ​ទៅ​ក្នុង​កញ្ឆេ​ផ្ញើ​ទៅ​លោក នៅ​ត្រង់​យេស‌រាល។


គ្រា​នោះ សាលូម​ជា​កូន​យ៉ាបេស​បាន​ក្បត់ ហើយ​ធ្វើ​គត់​ទ្រង់​នៅ​ចំពោះ​ប្រជាជន​ទាំង‌ឡាយ រួច​ឡើង​សោយ‌រាជ្យ​ជំនួស។


រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ក្រុង​សាម៉ារី សម្លាប់​សាលូម​ជា​កូន​យ៉ាបេស​នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។


ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ អើកុប និង​អើរី‌យេ​ក៏​ក្បត់​ធ្វើ​គុត​ទ្រង់​នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី ក៏​មាន​ពួក​កាឡាត​ហាសិប​នាក់​នៅ​ជា‌មួយ​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។


ពេល​នោះ ហូស៊ា​ជា​កូន​អេឡា មាន​គម្រោង​ក្បត់​នឹង​ពេកា ជា​កូន​រេម៉ាលា ក៏​ធ្វើ​គុត​ទ្រង់ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រាជ្យ​យ៉ូថាម ជា​បុត្រ​អ័សារា។


ព្រះបាទ​យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កម្លាំង បាញ់​ទៅ​ត្រូវ​ចំ​កណ្ដាល​ខ្នង​ព្រះបាទ​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះដូង ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ​នៅ​ក្នុង​‌រាជ‌រថ។


ដូច្នេះ លោក​បង្គាប់​គេ​ថា៖ «ចូរ​បោះ​នាង​ចុះ​មក» ដូច្នេះ គេ​ក៏​បោះ​ទម្លាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី។


ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទមិឡ​ល្មើស គេ​ប្រមូល​ទុក​សេចក្ដី​ក្រោធ ហើយ​កាល​ណា​ព្រះ‌អង្គ​ចង​គេ នោះ​គេ​មិន​អំពាវ‌នាវ​ទេ។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ឡើយ។


តែ ឱ​ពួក​យ៉ាកុប​អើយ អ្នក​មិន​បាន​អំពាវ‌នាវរក​យើង​ទេ ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ណាយ​ចិត្ត​នឹង​យើងហើយ។


ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌អង្គ​ឡើយ។


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។


គ្មាន​អ្នក​ណា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ឬ​ដាស់‌តឿន​ខ្លួន​អ្នក​ឲ្យ​ចាប់​តោង​ព្រះ‌អង្គ​ឡើង ដ្បិត​ព្រះ‌អង្គ​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។


រីឯ​បណ្ដា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ។


យើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ យើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។


សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដូច​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​មាន​គំនិត​វាង‌វៃ ដោយ​សារ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឡើយ។


ឥឡូវ​នេះ តើ​ស្តេច​របស់​អ្នក​នៅ​ឯណា ម្ដេច​មិន​ឃើញ​គេ​ជួយ​សង្គ្រោះ​អ្នក នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ផង​ទៅ? តើ​ពួក​មេ​ដឹក​នាំ​របស់​អ្នក គឺ​អស់​អ្នក​ដែល​អ្នក​បាន​ពោល​ទៅ​គេ​ថា "សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​មេ​ដឹក​នាំមក៍" នោះ​នៅ​ឯណា?


យើង​នឹង​វិល​ត្រឡប់​ទៅ​រក​កន្លែង​របស់​យើង រហូត​ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​យើង ដ្បិត​នៅ​ពេល​ណាគេ​មាន​អាសន្ន គេ​នឹង​ស្វែង​រក​យើង​យ៉ាង​អស់​ពី​ចិត្ត។


អំនួត​របស់​អ៊ីស្រា‌អែល​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ តែ​គេ​មិន​បាន​វិល​ត្រឡប់​មករក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេទេ ទោះ​បី​កើត​មាន​ដូច្នេះ​ក៏​ដោយ ក៏​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អង្គ​ដែរ។


គេ​មិន​បាន​ស្រែក​រក​យើង​ដោយ​ស្មោះ​ពី​ចិត្ត​ទេ តែ​គេ​បែរ​ជា​ស្រែក​ទ្រហោ នៅ​លើ​ដំណេក​របស់​គេ​ទៅ​វិញ គេ​ឆូត​សាច់​របស់​ខ្លួន​ឲ្យ​បាន​ស្រូវ និងស្រា​ទឹក​ទំពាំង‌បាយ‌ជូរថ្មី គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង។


គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​យើង​ទេ ក៏​បាន​តាំង​ពួក​មេដឹក​នាំ តែ​យើង​មិន​បាន​ដឹង​ឡើយ។ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។


វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង គេ​ធ្វើ​ការ​នោះ ព្រោះ​គេ​មាន​កម្លាំង​ដៃ​នឹង​ធ្វើ​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម