ព្រះអង្គបានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់នៅក្រោមព្រះបាទ របស់ព្រះអង្គ។
អេសាយ 63:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំរាល់គ្នាបានត្រឡប់ដូចជាពួកអ្នក ដែលព្រះអង្គមិនបានគ្រប់គ្រង គឺដូចជាពួកអ្នកដែលមិនបានហៅតាម ព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំបានត្រឡប់ដូចជាមនុស្សដែលព្រះអង្គមិនដែលគ្រប់គ្រង ដូចជាមនុស្សដែលមិនដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលព្រះអង្គលែងគ្រប់គ្រង ព្រះអង្គលែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំរាល់គ្នាបានត្រឡប់ដូចជាពួកអ្នក ដែលទ្រង់មិនបានគ្រប់គ្រងឡើយ គឺដូចជាពួកអ្នក ដែលមិនបានហៅតាមព្រះនាមទ្រង់វិញ។ អាល់គីតាប តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលទ្រង់លែងគ្រប់គ្រង ទ្រង់លែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ទ្រង់។ |
ព្រះអង្គបានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់នៅក្រោមព្រះបាទ របស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
សូមចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដែលមិនស្គាល់ព្រះអង្គ និងទៅលើនគរដែលមិនអំពាវនាវ ដល់ព្រះនាមព្រះអង្គនោះទៅ!
ប្រជារាស្ត្របរិសុទ្ធរបស់ព្រះអង្គ បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ បានជាន់ឈ្លីទីបរិសុទ្ធរបស់ព្រះអង្គ
ឱប្រសិនបើព្រះអង្គនឹងវែកផ្ទៃមេឃ ហើយយាងចុះមក ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះព្រះអង្គ
យើងបានតបឆ្លើយនឹងពួកអ្នកដែលមិនបានសួររកយើង ហើយពួកអ្នកដែលមិនបានស្វែងរកយើង នោះយើងបានបង្ហាញឲ្យគេឃើញ យើងបាននិយាយទៅសាសន៍មួយ ដែលមិនបានហៅតាមឈ្មោះយើងថា "មើល៍ យើងនៅនេះហើយ"។
សូមព្រះអង្គចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ព្រះអង្គ ហើយទៅលើអស់ទាំងគ្រួមនុស្ស ដែលមិនអំពាវនាវដល់ព្រះនាមព្រះអង្គផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប គេបានត្របាក់លេប ព្រមទាំងរំលីងអស់ ហើយបំផ្លាញទីលំនៅរបស់គេដែរ។
ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែ ដែលពុំអាចនឹងជួយសង្គ្រោះបាន? ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់កណ្ដាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមព្រះអង្គដែរ សូមកុំលះចោលយើងខ្ញុំឡើយ។
ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌ស្តាប់ សូមបើកព្រះនេត្រទតមើលសេចក្ដីវេទនារបស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមព្រះអង្គផង ដ្បិតយើងខ្ញុំមិនមែនទូលអង្វរនៅចំពោះព្រះអង្គ ដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គវិញ។
ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមព្រះអង្គអត់ទោស ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្តាប់ ហើយប្រោសមេត្តាផង! ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់ព្រះអង្គ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គ មានឈ្មោះហៅតាមព្រះនាមព្រះអង្គ»។
ដើម្បីឲ្យគេបានធ្វើជាម្ចាស់លើសំណល់ នៃសាសន៍អេដុម និងសាសន៍ទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលធ្វើការទាំងនេះ»។
កាលជំនាន់មនុស្សពីបុរាណ ព្រះអង្គបានបណ្ដោយឲ្យសាសន៍ទាំងប៉ុន្មាន ដើរតាមផ្លូវរបស់គេរៀងខ្លួន។
ដើម្បីឲ្យមនុស្សដែលនៅសល់បានស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើងដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលធ្វើការទាំងនេះ
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន
នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។
ពេលនោះ គ្រប់ទាំងសាសន៍នៅលើផែនដីនឹងឃើញថា អ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចអ្នក។
ឱព្រះយេហូវ៉ាអើយ កាលព្រះអង្គបានយាងចេញពីភ្នំសៀរ កាលព្រះអង្គបានយាងមកពីស្រុកអេដុម នោះផែនដីញាប់ញ័រ ផ្ទៃមេឃក៏បង្អុរ អើ ពពកបានបង្អុរទឹកចុះមក។
ភ្នំទាំងឡាយរញ្ជួយនៅចំពោះព្រះយេហូវ៉ា ហើយសូម្បីតែភ្នំស៊ីណាយ ក៏រញ្ជួយនៅចំពោះព្រះយេហូវ៉ាដែរ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។