តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ? បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
អេសាយ 50:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដែលតាំងខ្ញុំជាសុចរិត ព្រះអង្គគង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត? ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលទំនាស់នឹងខ្ញុំ? ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលបញ្ជាក់ថាខ្ញុំឥតទោស ព្រះអង្គគង់នៅជិត; តើនរណាអាចតតាំងនឹងខ្ញុំបាន? ចូរឲ្យពួកយើងឈរឡើងជាមួយគ្នា! តើនរណាជាអ្នកចោទប្រកាន់ខ្ញុំ? ចូរឲ្យអ្នកនោះចូលមកជិតខ្ញុំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះដែលតាំងខ្ញុំជាសុចរិត ទ្រង់គង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលជាទំនាស់នឹងខ្ញុំ ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ អាល់គីតាប ទ្រង់ដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ! |
តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ? បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។
ក្នុងគ្រប់រឿងដណ្ដើមកម្មសិទ្ធិគ្នា ទោះជាគោ លា ចៀម ខោអាវ ឬរបស់ណាបាត់ក៏ដោយ ដែលម្នាក់ប្រកាន់ថា "នេះជារបស់ខ្ញុំ" នោះរឿងអ្នកទាំងសងខាងត្រូវចូលទៅចំពោះព្រះ ។ អ្នកណាដែលព្រះប្រកាសថាមានទោស អ្នកនោះត្រូវសងគេមួយជាពីរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខយើងចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចម្រើនកម្លាំងឡើង ត្រូវឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ ចូរយើងមូលគ្នាមកវិនិច្ឆ័យសម្រេចក្តីយើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរសម្ដែងដើមហេតុនៃរឿងអ្នកមក» មហាក្សត្រនៃពួកយ៉ាកុប ព្រះអង្គមានព្រះបន្ទូលថា៖ «ចូររៀបរាប់តាមលំអានរបស់អ្នកទាំងប៉ុន្មានចុះ។
ចូររំឭកយើង ឲ្យយើងបានតវ៉ាគ្នា ចូររៀបរាប់ប្រាប់ពីហេតុផលរបស់អ្នក ដើម្បីបង្ហាញឲ្យឃើញថាអ្នកសុចរិត។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ចូរទៅស្រុះស្រួលជាមួយដើមចោទជាប្រញាប់ កាលអ្នកកំពុងតែដើរតាមផ្លូវទៅតុលាការជាមួយអ្នកនោះ ក្រែងដើមចោទបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅឲ្យពួកឆ្មាំ រួចអ្នកនឹងត្រូវជាប់គុក។
នោះត្រូវឲ្យភាគីទាំងពីរដែលទាស់ទែងគ្នា ឈរនៅចំពោះព្រះយេហូវ៉ា នៅមុខពួកសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។