អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
អេសាយ 46:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីសេចក្ដីនេះ ហើយពិចារណាចុះ ពួកអ្នកប្រព្រឹត្តអំពើរំលងអើយ ចូរនឹកចាំពីសេចក្ដីនេះនៅក្នុងចិត្តអ្នកចុះ។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកបះបោរអើយ ចូរនឹកចាំការនេះ ហើយបង្ហាញខ្លួនជាមនុស្សប្រុស ចូរគិតឡើងវិញចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ ចូរនឹកចាំអំពីការនេះ ចូរភ្ញាក់រឭក ហើយរិះគិតពិចារណាឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនឹកចាំពីសេចក្ដីនេះ ហើយសំដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ អាល់គីតាប អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ ចូរនឹកចាំអំពីការនេះ ចូរភ្ញាក់រលឹក ហើយរិះគិតពិចារណាឡើង។ |
អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
អ្នកពោលថា ខ្ញុំនឹងធ្វើជាម្ចាស់ជាដរាបទៅ ហេតុនោះបានជាអ្នកមិនបាន យកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ក៏មិនបានគិតដល់ចុងបំផុតដែរ។
អ្នកមិនបានឮសោះ មិនបានដឹងទេ តាំងពីបុរាណមក ត្រចៀកអ្នកមិនទាន់បានបើកឡើងនៅឡើយ ដ្បិតយើងបានដឹងថា អ្នកនឹងប្រព្រឹត្តដោយចិត្តក្បត់ ហើយអ្នកមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ
គឺនឹងរស់នៅជាពិតប្រាកដ ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណា ហើយបែរចេញពីអំពើរំលងដែលខ្លួនបានប្រព្រឹត្តនោះ។
ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ"។
ពេលគាត់ភ្ញាក់ដឹងខ្លួន នោះក៏គិតថា "អ្នកបម្រើដែលស៊ីឈ្នួលរបស់ឪពុកខ្ញុំទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ ខ្ញុំជិតដាច់ពោះស្លាប់ហើយ។
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នាមានគំនិតដូចជាកូនក្មេងឡើយ ខាងឯសេចក្ដីអាក្រក់ ចូរដូចជាកូនង៉ែតចុះ តែខាងឯការយល់ដឹង ចូរពេញវ័យឡើង។
ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។
ប្រសិនបើគេមានប្រាជ្ញា គេមុខជាយល់សេចក្ដីនេះ គេនឹងយល់ពីចុងបំផុតរបស់គេជាយ៉ាងណាមិនខាន!