អេសាយ 46:8 - ព្រះគម្ពីរខ្មែរសាកល8 ពួកអ្នកបះបោរអើយ ចូរនឹកចាំការនេះ ហើយបង្ហាញខ្លួនជាមនុស្សប្រុស ចូរគិតឡើងវិញចុះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ចូរនឹកចាំពីសេចក្ដីនេះ ហើយពិចារណាចុះ ពួកអ្នកប្រព្រឹត្តអំពើរំលងអើយ ចូរនឹកចាំពីសេចក្ដីនេះនៅក្នុងចិត្តអ្នកចុះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ ចូរនឹកចាំអំពីការនេះ ចូរភ្ញាក់រឭក ហើយរិះគិតពិចារណាឡើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ចូរនឹកចាំពីសេចក្ដីនេះ ហើយសំដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ សូមមើលជំពូកអាល់គីតាប8 អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ ចូរនឹកចាំអំពីការនេះ ចូរភ្ញាក់រលឹក ហើយរិះគិតពិចារណាឡើង។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “លិខិតលែងលះរបស់ម្ដាយអ្នករាល់គ្នាដែលយើងបានបណ្ដេញនាងចេញនោះ តើនៅឯណា? តើយើងបានលក់អ្នករាល់គ្នាទៅម្ចាស់បំណុលមួយណា? មើល៍! អ្នករាល់គ្នាត្រូវបានលក់ទៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេ ហើយម្ដាយរបស់អ្នករាល់គ្នាត្រូវបានបណ្ដេញចេញ ក៏ដោយព្រោះការបំពានរបស់អ្នករាល់គ្នាដែរ។