ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 44:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​មាន​អ្នក​ណា​ដូច​យើង? ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក។ ចូរ​ឲ្យ​គេ​ប្រកាស ហើយ​បង្ហាញ​ភស្តុ‌តាង​នៅ​មុខ​យើង​មក។ តើ​អ្នក​ណា​បាន​ប្រកាស​តាំង​តែ​ពីដើម ពី​អ្វី​ៗ​ដែល​ត្រូវ​កើត​ឡើង? ចូរ​ឲ្យ​គេ​រៀប​រាប់​ប្រាប់​យើង ពី​ហេតុការណ៍​ដែល​នឹង​ត្រូវ​កើត​ទៅ​មុខ​ទៀត ជា​យ៉ាង​ណា​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​នរណា​ដូច​យើង​? ចូរឲ្យ​អ្នកនោះ​ប្រកាស​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង ព្រមទាំង​រៀបរាប់​ការនោះ​នៅចំពោះ​យើង តាំងពី​ពេលដែល​យើង​បាន​តាំងឲ្យមាន​ជាតិសាសន៍​ពីបុរាណ​ចុះ​! ចូរឲ្យ​អ្នកនោះ​ថ្លែង​អំពីអ្វីៗ​ដែល​នឹង​មកដល់ និង​អ្វីៗដែល​នឹង​កើតឡើង​ចុះ​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​មាន​ព្រះ​ណា​ដូច​យើង? ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក! គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជន តាំង​ពី​អស់‌កល្ប​រៀង​មក ព្រម​ទាំង​រៀប​រាប់​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​មាន​អ្នក​ណា​ដូច​អញ ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក ហើយ​សំដែង​ភស្តុ‌តាង​ឲ្យ​ច្បាស់​ចុះ រួច​រាប់‌រៀប​ប្រាប់​ឲ្យ​អញ​ស្តាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង តាំង​តែ​ពី​អញ​បាន​តាំង​មនុស្ស​ឡើង ពី​កាល​ដើម​ព្រម​ទាំង​អ្វីៗ​ដែល​កំពុង​តែ​កើត នឹង​អ្វីៗ​ដែល​ត្រូវ​កើត​មក​ទៅ​មុខ​ទៀត ចូរ​ឲ្យ​គេ​ប្រាប់​មក​ចុះ

សូមមើលជំពូក

អាល់គីតាប

តើ​មាន​ម្ចាស់​ណា​ដូច​យើង? ឲ្យ​ម្ចាស់​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក! គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជន តាំង​ពី​អស់‌កល្ប​រៀង​មក ព្រម​ទាំង​រៀប​រាប់​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។

សូមមើលជំពូក



អេសាយ 44:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ជម្រាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​សម្រេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ។


ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារ‌ណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ។


ចូរ​សម្ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​ជា​ព្រះ​មែន ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ ឬ​អាក្រក់​ក្តី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា‌មួយ​គ្នា។


តើ​អ្នក​ណា​បាន​សម្ដែង​សេចក្ដី​តាំង​ពី​ដើម​មក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង ហើយ​មុន​កំណត់ ដើម្បី​ឲ្យ​យើង​បាន​ពោល​ថា អ្នក​នោះ​និយាយ​ត្រូវ​មែន គ្មាន​អ្នក​ណា​សម្ដែង​ទេ គ្មាន​អ្នក​ណា​បង្ហាញ​សោះ គ្មាន​អ្នក​ណា​ឮ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ឡើយ។


តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សម្រេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​តំណ​មនុស្ស​តាំង​ពី​ដើម​មក គឺយើង យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា‌មួយ​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​យើង​នេះ​ហើយ


យើង​បាន​ថ្លែងទំនាយ​ប្រាប់ យើង​បាន​ជួយ​សង្គ្រោះ យើង​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​គឺ​យើង​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។


ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា ដែល​អាច​នឹង​ថ្លែងទំនាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សម្ដែងឲ្យ​យើង​ដឹង​ពី​ដំណើរ ដែល​កន្លង​មក​នោះ? ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក​បង្ហាញ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឮ ហើយ​និយាយ​ថា នេះ​ជា​ការ​ពិត​មែន»។


ចូរ​ថ្លែង​ប្រាប់ ហើយ​សម្ដែង​ហេតុ​ចេញ​ចុះ ត្រូវ​ប្រឹក្សា​គ្នា តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ តាំង​ពី​ចាស់​បុរាណ​មក? តើ​អ្នក​ណា​បាន​ថ្លែងទំនាយ​ទុក តាំង​ពី​យូរ​មក​ហើយ? តើ​មិន​មែន​យើង​ជា​យេហូវ៉ា​ទេ​ឬ? ក្រៅ​ពីយើង គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​យើង​ឡើយ។


ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ


កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មត៌ក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ព្រះ‌អង្គ​បាន​បំបែក​មនុស្ស​ចេញ​ពី​គ្នា នោះ​ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​ពួក​កូន​របស់​ព្រះ ។