ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 44:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជាង​ដែក​ធ្វើ​ពូថៅ​មួយ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កម្លាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កម្លាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាងលោហៈ​ដំ​នៅលើ​ភ្លើងធ្យូង​ដោយ​ឧបករណ៍ ហើយ​ច្នៃ​វា​ឲ្យចេញរូបរាង​ដោយ​ញញួរ ព្រមទាំង​ធ្វើ​វា​ដោយ​ដើមដៃ​ដ៏មានកម្លាំង​របស់ខ្លួន​។ គាត់​ក៏​ឃ្លាន ហើយ​អស់កម្លាំង​ផង ក៏​ល្វើយ​ទៅ​ដោយសារ​មិន​បាន​ផឹក​ទឹក​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុត ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។ អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំង បើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ជាង​ដែក គាត់​ធ្វើ​ពូថៅ​១ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កំឡាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កំឡាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ​ទៅ

សូមមើលជំពូក

អាល់គីតាប

ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុត ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។ អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំង បើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។

សូមមើលជំពូក



អេសាយ 44:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ទទួល​យក​មាស​ពី​ដៃ​របស់​ពួក‌គេ ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា៖ «ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក!»។


ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។


ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ ហើយ​ជាង​ទង គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង។


ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ គេ​រក​ជាង​មាន​ស្នាដៃ​មក​ឆ្លាក់​ធ្វើ​រូប​មួយ​តម្កល់​ឡើង​ជាប់ មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ។


មើល៍! តើ​មិន​មែន​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ស្នា​ដៃ​របស់​ជន​ជាតិ​នានា​រលាយ​ក្នុង​ភ្លើង ហើយ​ការ​នឿយ‌ហត់​របស់​សាសន៍​ទាំង​ប៉ុន្មាន ទៅ​ជា​ឥត​ប្រយោជន៍?


ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ បាន​ជា​ជាងដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ


ពេល​នោះ ព្រះ‌យេហូវ៉ា​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។


នៅទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម ធ្វើ​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្តាប់ មិន​ចេះ​បរិ‌ភោគ ឬ​ដឹង​ក្លិន​អ្វី​ទាំង​អស់ ។