អេសាយ 37:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀករបស់យើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំរបស់យើងនៅមាត់អ្នក ហើយយើងនឹងញាក់អ្នកឲ្យវិលត្រឡប់ទៅតាមផ្លូវដដែល ដែលអ្នកបានមកនោះវិញ។ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញ នៅច្រមុះឯង នឹងដែកបង្ខាំរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯងឲ្យវិលត្រឡប់ទៅតាមផ្លូវដដែលដែលឯងបានមកនោះវិញ។ អាល់គីតាប អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។ |
កុំធ្វើដូចជាសេះ ឬលាកាត់ដែលគ្មានប្រាជ្ញា ដែលត្រូវគេដាក់បង្ខាំ ហើយចងបង្ហៀរ ដើម្បីទប់ ក្រែងវាមិនស្ដាប់អ្នកនោះឡើយ។
សាសន៍ទាំងឡាយជ្រួលច្របល់ នគរនានាពពាក់ពពូនឡើង ព្រះអង្គបន្លឺព្រះសូរសៀង ហើយផែនដីក៏រលាយទៅ។
សូមកុំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺសូរទ្រហឹងអឺងកងរបស់អស់អ្នកដែលលើកគ្នា ទាស់នឹងព្រះអង្គ ដែលចេះតែឮឡើងឥតឈប់ឈរ។
៙ បច្ចាមិត្តរបស់ព្រះអង្គបានស្រែកហ៊ោ នៅកណ្ដាលទីបរិសុទ្ធរបស់ព្រះអង្គ គេបានលើកទង់របស់គេឡើងជាទីសម្គាល់។
ដ្បិតមើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែអ៊ូអែរ អស់អ្នកដែលស្អប់ព្រះអង្គគេងើបក្បាលហើយ។
ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។
ឯអស្សាសៈរបស់ព្រះអង្គ នោះដូចជាផ្លូវទឹកដែលជន់លិចឡើងដល់ត្រឹមក ដើម្បីនឹងរែងអស់ទាំងសាសន៍ ដោយកញ្ច្រែងជាសេចក្ដីវិនាស ហើយដាក់បង្ហៀរបង្ខាំដែលនាំឲ្យវង្វេង ទៅក្នុងមាត់នៃសាសន៍ទាំងឡាយ។
តើយើងបានឡើងមកច្បាំងបំផ្លាញស្រុកនេះ ដោយឥតព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេតើ ដែលព្រះអង្គបានមានព្រះបន្ទូលបង្គាប់យើងថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ»។
រ៉ាបសាកេប្រាប់គេថា៖ «ចូរទៅប្រាប់ហេសេគាឥឡូវ ថាស្តេចដ៏ជាធំ គឺស្តេចស្រុកអាសស៊ើរ ទ្រង់មានរាជឱង្ការដូច្នេះ តើអ្នកទីពឹងទុកចិត្តដល់អ្នកណា?
«ចូរអ្នករាល់គ្នាប្រាប់ព្រះបាទហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ព្រះករុណា ដែលព្រះករុណាទុកចិត្តនោះ បញ្ឆោតព្រះករុណាដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ។
គឺគេនឹងវិលទៅវិញ តាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ" នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
មើល៍ យើងនឹងបណ្ដាលគំនិតវា ឲ្យសម្រេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹងមួយ រួចយើងនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ"»។
យើងនឹងដាក់តម្ពក់នៅក្នុងមាត់អ្នក ហើយនឹងឲ្យត្រីនៅទន្លេមកភ្ជាប់ខ្លួននៅនឹងស្រកាអ្នក ក៏នឹងនាំអ្នកឡើងចេញពីកណ្ដាលទន្លេអ្នកនោះ ដោយទាំងត្រីជាច្រើនដែលនៅទន្លេ ជាប់នឹងស្រកាអ្នកផង។
ប៉ុន្តែ អ្នករាល់គ្នាបានតម្កើងខ្លួនទាស់នឹងយើង ដោយសារមាត់អ្នក ព្រមទាំងចម្រើនពាក្យរបស់អ្នកទាស់នឹងយើងផង យើងបានឮហើយ។
យើងនឹងធ្វើឲ្យអ្នកបែរមក យើងនឹងដាក់តម្ពក់នៅថ្គាមអ្នក ហើយនាំអ្នកចេញមក ព្រមទាំងពលទ័ពអ្នកទាំងប៉ុន្មាន ទាំងសេះ និងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នា។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថ ដោយសេចក្ដីបរិសុទ្ធរបស់ព្រះអង្គថា មើល៍ គ្រានោះនឹងធ្លាក់លើអ្នករាល់គ្នា ជាគ្រាដែលគេនឹងអូសអ្នករាល់គ្នា ចេញទៅដោយតម្ពក់ ហើយអូសអ្នកចុងក្រោយ របស់អ្នករាល់គ្នាដោយផ្លែសន្ទូច។
កាលលោកពីឡាត់ឃើញថា លោកមិនអាចធ្វើអ្វីទៀតបាន ហើយថែមទាំងចាប់ផ្ដើមមានចលាចលកាន់តែខ្លាំងឡើងផង លោកក៏យកទឹកមកលាងដៃនៅមុខបណ្តាជន ទាំងមានប្រសាសន៍ថា៖ «ខ្ញុំគ្មានទោសដោយសារឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងចុះ»។
ពេលបណ្តាជនស្តាប់លោកមានប្រសាសន៍ដល់ត្រឹមនោះ គេក៏ស្រែកឡើងថា «ចូរសម្លាប់មនុស្សបែបនេះចេញពីផែនដីទៅ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ!»។
គាត់ក៏ដួលទៅដី ហើយឮសំឡេងមួយពោលមកគាត់ថា៖ «សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?»