អេសេគាល 29:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 យើងនឹងដាក់តម្ពក់នៅក្នុងមាត់អ្នក ហើយនឹងឲ្យត្រីនៅទន្លេមកភ្ជាប់ខ្លួននៅនឹងស្រកាអ្នក ក៏នឹងនាំអ្នកឡើងចេញពីកណ្ដាលទន្លេអ្នកនោះ ដោយទាំងត្រីជាច្រើនដែលនៅទន្លេ ជាប់នឹងស្រកាអ្នកផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អញនឹងដាក់ទំពក់នៅក្នុងមាត់ឯង ហើយនឹងឲ្យត្រីនៅទន្លេឯង មកភ្ជាប់ខ្លួននៅនឹងស្រកាឯង ក៏នឹងនាំឯងឡើងចេញពីកណ្តាលទន្លេឯងនោះ ដោយទាំងត្រីទាំងប៉ុន្មានដែលនៅទន្លេឯងជាប់នឹងស្រកាឯងមកផង សូមមើលជំពូកអាល់គីតាប4 យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។ សូមមើលជំពូក |