អេសាយ 36:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 តើយើងបានឡើងមកច្បាំងបំផ្លាញស្រុកនេះ ដោយឥតព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេតើ ដែលព្រះអង្គបានមានព្រះបន្ទូលបង្គាប់យើងថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ឥឡូវនេះ តើយើងឡើងមកទាស់នឹងទឹកដីនេះដើម្បីបំផ្លាញវា ដោយគ្មានព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេ ដែលមានបន្ទូលនឹងយើងថា: ‘ចូរឡើងទៅទាស់នឹងទឹកដីនេះ ហើយបំផ្លាញវាចុះ!’”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចស្រុកនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបង្គាប់ឲ្យយើងមកវាយកម្ទេចស្រុកនេះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 តើអញបានឡើងមកច្បាំងបំផ្លាញស្រុកនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ។ សូមមើលជំពូកអាល់គីតាប10 មួយវិញទៀត យើងលើកទ័ពមកវាយកំទេចស្រុកនេះ ស្របតាមបំណងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បង្គាប់ឲ្យយើងមកវាយកំទេចស្រុកនេះ»។ សូមមើលជំពូក |
តែព្រះបាទនេកោបានចាត់រាជទូតមកទូលថា៖ «ឱស្តេចយូដាអើយ តើយើងមានរឿងអ្វីនឹងគ្នា? នៅថ្ងៃនេះ ទូលបង្គំមិនមែនមកទាស់នឹងព្រះករុណាទេ គឺទាស់តែនឹងពួកវង្សមួយ ដែលមានសង្គ្រាមនឹងគេទេតើ ហើយព្រះក៏បានបង្គាប់ឲ្យទូលបង្គំប្រញាប់នឹងធ្វើដែរ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះ ដែលគង់ជាមួយទូលបង្គំឡើយ ក្រែងព្រះបំផ្លាញព្រះករុណាទៅ»។