អេសេគាល 35:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ប៉ុន្តែ អ្នករាល់គ្នាបានតម្កើងខ្លួនទាស់នឹងយើង ដោយសារមាត់អ្នក ព្រមទាំងចម្រើនពាក្យរបស់អ្នកទាស់នឹងយើងផង យើងបានឮហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់នឹងត្រចៀក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 តែឯងរាល់គ្នាបានដំកើងខ្លួនទាស់នឹងអញ ដោយសារមាត់ឯង ព្រមទាំងចំរើនពាក្យរបស់ឯងទាស់នឹងអញផង អញបានឮហើយ សូមមើលជំពូកអាល់គីតាប13 អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់។ សូមមើលជំពូក |
ដូច្នេះ កុំឲ្យព្រះបាទហេសេគាល្បួងបញ្ឆោតអ្នករាល់គ្នា ឬបញ្ចុះបញ្ចូលអ្នកបែបយ៉ាងនេះទៀតឡើយ កុំជឿឲ្យសោះ ដ្បិតគ្មានព្រះណាមួយរបស់សាសន៍ ឬនគរណា ដែលអាចនឹងជួយប្រជារាស្ត្រគេ ឲ្យរួចពីកណ្ដាប់ដៃយើង ឬពីកណ្ដាប់ដៃនៃបិតាយើងបានឡើយ ចំណង់បើព្រះរបស់អ្នករាល់គ្នា តើនឹងជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃយើងឯណាបាន»។