ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។
អេសាយ 36:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ព្រះបាទហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។ ព្រះគម្ពីរខ្មែរសាកល រីឯអេលាគីមកូនរបស់ហ៊ីលគីយ៉ា ជាចៅហ្វាវាំង សេបណាជាព្រះរាជលេខា និងយ៉ូអាកូនរបស់អេសាភ ជាស្មៀនហ្លួង ក៏ត្រឡប់មកគាល់ហេសេគាវិញ ទាំងសម្លៀកបំពាក់រហែក ហើយទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសេបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ព្រះរាជា នាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។ អាល់គីតាប លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវស្តេចបរមរាជវាំង លោកសេបណា ជាស្មៀនស្តេច ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្តេច នាំគ្នាវិលទៅជួបស្តេចហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលជូនស្តេចនូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។ |
ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។
ពេលស្តេចអ៊ីស្រាអែលបានអានសំបុត្រនោះរួចហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ដោយមានព្រះបន្ទូលថា៖ «តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់មនុស្សឃ្លង់នេះមកឲ្យយើងមើលរោគឲ្យជាដូច្នេះ? ចូរពិចារណាមើលរបៀបដែលគេរករឿងនឹងយើង»។
កាលខ្ញុំឮដូច្នេះ ខ្ញុំក៏ហែកសម្លៀកបំពាក់ និងអាវធំរបស់ខ្ញុំ ហើយបោចសក់ក្បាល និងពុកចង្ការបស់ខ្ញុំ ហើយអង្គុយទាំងស្លុតចិត្ត។
ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅរកអ្នកឧកញ៉ានោះចុះ គឺសេបណា ដែលត្រួតត្រាលើព្រះរាជដំណាក់ ហើយសួរថា
តែយើងនឹងធ្វើទុក្ខក្រុងអើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក និងការយំទួញ ឯក្រុងយេរូសាឡិមនឹងបានដូចជាក្រុងអើរាល ដែរ។
មើល៍! ពួកទាហានដ៏អង់អាចរបស់គេ នាំគ្នាស្រែកតាមដងផ្លូវ ឯពួកទូតដែលចចាររកសន្តិភាព គេយំសោកយ៉ាងខ្លោចផ្សា។
ឯអេលាគីម សេបណា និងយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា៖ «សូមមានប្រសាសន៍ ជាភាសាអើរ៉ាមមកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសាយូដាមកយើងខ្ញុំ ឲ្យពួកបណ្ដាជនដែលនៅលើកំផែងស្តាប់ឡើយ»។
នោះអេលាគីម កូនហ៊ីលគីយ៉ាជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភ ជាអ្នកតែងពង្សាវតារ ក៏ចេញទៅឯលោក។
ទោះទាំងស្ដេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះហើយ គេឥតមានស្លុតចិត្ត ឬហែកសម្លៀកបំពាក់សោះ។
ពេលនោះ សម្ដេចសង្ឃក៏ហែកអាវខ្លួន ហើយពោលឡើងថា៖ «ជននេះបានពោលពាក្យប្រមាថដល់ព្រះហើយទេតើ! តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? ឥឡូវនេះ អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ។