គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ!
អេសាយ 33:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។ ព្រះគម្ពីរខ្មែរសាកល ជាតិសាសន៍ទាំងឡាយនឹងត្រូវបានដុតជាផេះ គឺដូចជាបន្លាដែលត្រូវគេកាប់ ហើយដុតក្នុងភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងប្រជាជាតិនឹងបានដូចជាការដុតធ្វើកំបោរ គឺដូចជាគុម្ពបន្លាដែលកាប់យកទៅដុតក្នុងភ្លើង។ អាល់គីតាប ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។ |
គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ!
ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។
យើងមិនចេះឃោរឃៅទេ តែបើមានអញ្ចាញ និងបន្លាដុះនៅក្នុងនោះ យើងនឹងដើរជាន់លើវា ហើយនឹងដុតបំផ្លាញវាឲ្យអស់។
គ្រានោះ ទេវតានៃព្រះយេហូវ៉ា ក៏ចេញទៅវាយទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សម្លាប់មនុស្សអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែជាខ្មោចស្លាប់ទាំងអស់។
ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីង ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍ម៉ូអាប់ អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដុម ឲ្យសុសដូចកំបោរ។