កាលណាមនុស្សលើកតម្កើង សេចក្ដីលាមកអាក្រក់ឡើង មនុស្សអាក្រក់ដើរក្រវែលគ្រប់កន្លែង។
អេសាយ 32:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត ក៏មិនហៅមនុស្សកំណាចថាជាអ្នកមានគុណឡើយ។ ព្រះគម្ពីរខ្មែរសាកល មនុស្សឆោតល្ងង់នឹងមិនត្រូវគេហៅថាអភិជនទៀតឡើយ មនុស្សអប្រិយក៏មិនត្រូវគេនិយាយថាជាអ្នកគួរឲ្យគោរពដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេលែងគោរពមនុស្សល្ងីល្ងើទុកជា មនុស្សថ្លៃថ្នូរទៀតហើយ ហើយក៏លែងគោរពមនុស្សវៀចវេរថា ជាមនុស្សមានចិត្តទូលាយទៀតដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត ក៏មិនហៅមនុស្សទ្រឹស្តិស្មូរថាជាមានគុណឡើយ អាល់គីតាប គេលែងគោរពមនុស្សល្ងីល្ងើទុកជា មនុស្សថ្លៃថ្នូរទៀតហើយ ហើយក៏លែងគោរពមនុស្សវៀចវេរថា ជាមនុស្សមានចិត្តទូលាយទៀតដែរ |
កាលណាមនុស្សលើកតម្កើង សេចក្ដីលាមកអាក្រក់ឡើង មនុស្សអាក្រក់ដើរក្រវែលគ្រប់កន្លែង។
ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។
គ្រឿងប្រដាប់របស់មនុស្សកំណាចសុទ្ធតែអាក្រក់ គេគិតគូរការអាក្រក់ ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះជាមនុស្សកម្សត់និយាយដោយត្រឹមត្រូវក៏ដោយ។
វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ
ពេលនោះ អ្នករាល់គ្នានឹងឃើញម្ដងទៀត អំពីភាពខុសគ្នារវាងមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលគោរពបម្រើព្រះនឹងអ្នកដែលមិនគោរពបម្រើ។
សូមលោកម្ចាស់កុំយកចិត្តទុកដាក់ចំពោះណាបាលជាមនុស្សកំណាចនោះ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្ដីចម្កួតនោះឯង ឯខ្ញុំ ជាស្រីបម្រើរបស់លោកម្ចាស់ មិនបានឃើញពួកយុវជនរបស់លោកម្ចាស់ ដែលបានចាត់ទៅនោះទេ។