មើល៍ ព្រះយេហូវ៉ាធ្វើឲ្យផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង
អេសាយ 32:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងគក់ទ្រូងយំទួញនឹងចម្ការដែលគាប់ចិត្ត និងដើមទំពាំងបាយជូរដែលដុះដាល។ ព្រះគម្ពីរខ្មែរសាកល ចូរយំគក់ទ្រូងចំពោះចម្ការដ៏គាប់ចិត្ត ចំពោះដើមទំពាំងបាយជូរដ៏សម្បូរផលផ្លែ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ ហើយយំស្រណោះស្រែចម្ការ និងស្រណោះចម្ការទំពាំងបាយជូរ ដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងគក់ទ្រូងយំទួញនឹងចំការដែលគាប់ចិត្ត ហើយនឹងដើមទំពាំងបាយជូរដែលដុះដាល អាល់គីតាប ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ ហើយយំស្រណោះស្រែចម្ការ និងស្រណោះចម្ការទំពាំងបាយជូរ ដែលធ្លាប់តែផ្តល់ផលផ្លែដ៏ល្អនោះទៅ! |
មើល៍ ព្រះយេហូវ៉ាធ្វើឲ្យផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង
ទឹកទំពាំងបាយជូរកំពុងតែសោយសោក ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ ឯអស់អ្នកដែលមានចិត្តរីករាយគេដកដង្ហើមធំ។
នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។
ភ្នែករបស់ខ្ញុំហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង។
មួយទៀត យើងបានស្បថនឹងគេ នៅទីរហោស្ថានថា យើងមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលយើងបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ។
នៅថ្ងៃនោះ យើងបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុកមួយដែលយើងបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់។
វាបានបំផ្លាញដើមទំពាំងបាយជូររបស់យើង ក៏បានស៊ីកម្ទេចដើមល្វារបស់យើង វាហែកសម្បក ហើយគ្រវែងចោល វាធ្វើឲ្យមែកទាំងអស់ប្រែទៅជាស។
ព្រះនាងហ៊ូសាបត្រូវគេចាប់ជាឈ្លើយ ពួកបាវបម្រើស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ទាំងគក់ទ្រូង។