មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្ដាសក្តិ បានតាំងទីលំនៅនៅក្នុងស្រុក។
អេសាយ 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងមេត្រួតលើហាសិបនាក់ និងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់ ហើយអ្នកមានវោហារយ៉ាងចំណានដែរ។ ព្រះគម្ពីរខ្មែរសាកល មេទាហានលើហាសិបនាក់ និងអ្នកធំ ទីប្រឹក្សា និងសិប្បករជំនាញ ព្រមទាំងអ្នកប៉ិនប្រសប់ខាងមន្តអាគមផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លែងមានមេទ័ព លែងមានអ្នកធំ លែងមានទីប្រឹក្សា លែងមានជំនាញការ ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងមេត្រួតលើ៥០នាក់ នឹងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា នឹងជាងប៉ិនប្រសប់ ហើយនឹងអ្នកមានវោហារយ៉ាងចំណានផង អាល់គីតាប លែងមានមេទ័ព លែងមានអ្នកធំ លែងមានទីប្រឹក្សា លែងមានជំនាញការ ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។ |
មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្ដាសក្តិ បានតាំងទីលំនៅនៅក្នុងស្រុក។
កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាមនុស្សមិនសូវមានវោហារទេ គឺតាំងពីដើមរៀងមក រហូតដល់ដែលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំនៅពេលនេះ ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្ដាតក៏ដំឡាន់ផង»។
ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង ទាំងចៅក្រម និងហោរា ទាំងគ្រូទាយ និងអ្នកចាស់ទុំ
យើងនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ ហើយនឹងមានកូនតូចៗត្រួតត្រាលើគេវិញ។
ហេតុនោះបានជាប្រជារាស្ត្ររបស់យើង បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។
ឯក្បាល គឺជាពួកអ្នកចាស់ទុំ និងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរា ដែលបង្រៀនសេចក្ដីភូតភរ។
ដូច្នេះ ខ្ញុំក៏បានយកមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ជាមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះ មកតាំងគេជាមេដឹកនាំលើអ្នករាល់គ្នា គឺជាមេបញ្ជាការលើមួយពាន់នាក់ ជាមេបញ្ជាការលើមួយរយនាក់ ជាមេបញ្ជាការលើហាសិបនាក់ និងជាមេបញ្ជាការលើដប់នាក់ ព្រមទាំងពួកមេដឹកនាំ តាមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
បន្ទាប់មក គេឌានសួរសេបាស និងសាលមូណាថា៖ «តើមនុស្សដែលអ្នកបានសម្លាប់នៅតាបោរនោះ មានភិនភាគដូចម្ដេច?» គេឆ្លើយឡើងថា៖ «អ្នកទាំងនោះមានភិនភាគដូចជាលោកដែរ គេម្នាក់ៗមានសណ្ឋានដូចកូនស្តេច»។
ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើមួយពាន់នាក់ និងជាមេលើហាសិបនាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់