ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាប ចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ អ្នករាល់គ្នានឹងយំស្តាយចំពោះផែនទំពាំងបាយជូរ នៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួល។
អេសាយ 23:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ! ចូរឆ្លងទៅតើស៊ីសទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស ហើយស្រែកយំនៅទីនោះទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកអ្នកនៅតាមឆ្នេរសមុទ្រអើយ ចូរទ្រហោយំចុះ ហើយឆ្លងទៅឯស្រុកតើស៊ីសទៅ អាល់គីតាប អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស ហើយស្រែកយំនៅទីនោះទៅ!។ |
ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាប ចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ អ្នករាល់គ្នានឹងយំស្តាយចំពោះផែនទំពាំងបាយជូរ នៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួល។
ដ្បិតគេបានរត់ឲ្យរួចពីដាវ គឺពីដាវដែលហូតស្រាប់ ពីធ្នូដែលដំឡើងជាស្រេច ហើយពីសេចក្ដីវេទនានៃការសឹកសង្គ្រាម។
ឱនាវាមកពី ស្រុកតើស៊ីសអើយ ចូរធ្វើដំណើរឆ្លងទៅស្រុករបស់អ្នកវិញចុះ នេះមិនមែនជាកន្លែងសំចត ទៀតឡើយ។
ហើយព្រះអង្គមានព្រះបន្ទូលថា៖ ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ អ្នកនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើង ឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។
គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស និងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង និងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់។
ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរអ្នក ហើយពួកស្តេចភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត។
ប៉ុន្តែ ហោរាយ៉ូណាសក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលរៀបចេញទៅក្រុងតើស៊ីស លោកចេញថ្លៃជិះ ក៏ចុះសំពៅនោះទៅឯតើស៊ីសជាមួយគេ ដើម្បីឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។