អេសាយ 22:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងរុំឆ្វាក់អ្នកជាពិត ហើយបោះអ្នកទៅក្នុងស្រុកមួយធំទូលាយ ដូចជាគេបោះដុំអំបោះ អ្នកនឹងស្លាប់នៅទីនោះ គឺនៅទីនោះហើយដែលមានរទេះដ៏រុងរឿងរបស់អ្នក ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ" ព្រះគម្ពីរខ្មែរសាកល ហើយមូរអ្នកទុកយ៉ាងណែន គឺមូរអ្នកជាដុំ រួចបោះទៅក្នុងទឹកដីធំទូលាយមួយ! អ្នកដែលជាសេចក្ដីអាម៉ាស់ដល់វង្សត្រកូលនៃចៅហ្វាយរបស់ខ្លួនអើយ អ្នកនឹងស្លាប់នៅទីនោះ ហើយរទេះចម្បាំងដ៏រុងរឿងរបស់អ្នកនឹងនៅទីនោះដែរ!’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរថដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងរុំឆ្វាក់ឯងជាពិត ហើយបោះឯងទៅក្នុងស្រុក១ធំទូលាយ ដូចជាគេបោះរបុំអំបោះ ឯងនឹងស្លាប់នៅទីនោះវិញ គឺនៅទីនោះ ដែលនឹងមានរទេះដ៏រុងរឿងរបស់ឯង ឱអ្នកដែលនាំឲ្យព្រះរាជវង្សនៃចៅហ្វាយខ្លួនមានសេចក្ដីខ្មាសអើយ អាល់គីតាប ទ្រង់នឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរទេះដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ចៅហ្វាយអ្នក! |
ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ –បង្អង់
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះនឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ប្រពន្ធរបស់លោកនឹងទៅជាស្រីពេស្យានៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវគេយកខ្សែមកវាស់ចែកគ្នា ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុកមួយដែលស្មោកគ្រោក ហើយអ៊ីស្រាអែលនឹងត្រូវគេនិរទេស ចេញឆ្ងាយពីស្រុករបស់ខ្លួនមិនខាន"»។