មើល៍ ព្រះករុណាពឹងស្រុកអេស៊ីព្ទ ប្រៀបដូចជាដើមត្រែងដែលបាក់ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ។ គឺផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ធ្វើយ៉ាងដូច្នេះដល់អស់អ្នកណាដែលពឹងដល់គេ។
អេសាយ 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ គេនឹងធ្លាក់ទឹកចិត្ត ហើយអាម៉ាស់មុខ ដោយព្រោះអេត្យូពីជាទីសង្ឃឹមរបស់គេ និងដោយព្រោះអេហ្ស៊ីបជាទីអួតអាងរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ នឹងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ អាល់គីតាប ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។ |
មើល៍ ព្រះករុណាពឹងស្រុកអេស៊ីព្ទ ប្រៀបដូចជាដើមត្រែងដែលបាក់ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ។ គឺផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ធ្វើយ៉ាងដូច្នេះដល់អស់អ្នកណាដែលពឹងដល់គេ។
ចូរឈប់ទុកចិត្តដល់មនុស្ស ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
ដូច្នេះ កម្លាំងរបស់ផារ៉ោន នឹងបានជាសេចក្ដីខ្មាសដល់អ្នករាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់ស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់អ្នកដែរ។
គេនឹងមានសេចក្ដីខ្មាសទាំងអស់គ្នា ពីដំណើរសាសន៍នោះ ដែលមិនអាចនឹងមានប្រយោជន៍ដល់គេឡើយ ជាសាសន៍ដែលមិនមែនជាជំនួយ ឬជាប្រយោជន៍សោះ គឺនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀលវិញ។
ព្រោះសាសន៍អេស៊ីព្ទគេជួយជាឥតអំពើ ហើយជាឥតប្រយោជន៍ទទេ ហេតុនោះបានជាយើងហៅគេថា «រ៉ាហាប ជាអ្នកដែលអង្គុយនៅតែស្ងៀម»។
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។
មើល៍! អ្នកពឹងដល់ស្រុកអេស៊ីព្ទទុកជាឈើច្រត់ គឺជាដើមត្រែងកំបាក់នោះ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ គឺផារ៉ោន ជាស្តេចអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ។
បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យអ្នកឈ្នះមេទ័ពមួយយ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយយើងបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត?
ស្តេចបានឮពីដំណើរទារហាកា ជាស្តេចអេធីយ៉ូពី ថា ស្ដេចបានចេញមកច្បាំងនឹងទ្រង់ហើយ។ កាលទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯព្រះបាទហេសេគាដោយពាក្យថា៖
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា៖ មើល៍! យើងនឹងធ្វើទោសដល់អាំម៉ូននៃក្រុងថេប និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា។
ពួកវង្សអ៊ីស្រាអែលនឹងលែងទុកចិត្តគេទៀត ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ
ដូច្នេះ មិនត្រូវឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់អ្នករាល់គ្នា