ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 19:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បណ្ដា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង និង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដើមកក់​តាម​ទន្លេនីល ដែល​នៅ​មាត់​ទន្លេនីល និង​គ្រប់ទាំង​ស្រែពង្រោះ​តាម​ទន្លេនីល នឹង​ក្រៀមស្វិត ក៏​នឹង​ត្រូវបាន​ផាត់បាត់ទៅ ហើយ​គ្មាន​វា​ទៀតឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដំណាំ​តាម​ដង​ទន្លេ​នីល រហូត​ដល់​មាត់​សមុទ្រ នឹង​ហិន‌ហោច​អស់​គ្មាន​សល់! អ្វីៗ​ដែល​គេ​សាប​ព្រោះ​នៅ​ជិត​ទន្លេ​នីល ក៏​ក្រៀម​ស្ងួត ហើយ​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បណ្តា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង នឹង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នោះ​នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ

សូមមើលជំពូក

អាល់គីតាប

ដំណាំ​តាម​ដង​ទន្លេ​នីល រហូត​ដល់​មាត់​សមុទ្រ នឹង​ហិន‌ហោច​អស់​គ្មាន​សល់! អ្វីៗ​ដែល​គេ​សាប​ព្រោះ​នៅ​ជិត​ទន្លេ​នីល ក៏​ក្រៀម​ស្ងួត ហើយ​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។

សូមមើលជំពូក



អេសាយ 19:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ឃើញ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​នៅ​ទី​វាល។


ឱ​នាវា​មក​ពី ស្រុក​តើ​ស៊ីស​អើយ ចូរ​ធ្វើ​ដំណើរ​ឆ្លងទៅ​ស្រុក​របស់​អ្នក​វិញ​ចុះ នេះ​មិន​មែន​ជា​កន្លែង​សំចត ទៀត​ឡើយ។


និង​នៅ​លើមហា​សាគរ ហើយ​កម្រៃ​របស់​អ្នក គឺ​ជា​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចម្រូត​តាម​ដង​ទន្លេ​នីល អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៃ​សាសន៍​ទាំង​នោះ។


មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ និង​លា​ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។


ពី​ព្រោះ​ដី​បែក​ក្រហែង ដោយ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​សោះ ពួក​អ្នក​ភ្ជួរ​រាស់​ក៏​ខ្មាស គេ​ឃ្លុំ​ក្បាល​ដែរ។


ឥឡូវ​នេះ វា​ត្រូវ​ដាំ​នៅ​ទី​រហោ‌ស្ថាន​វិញ គឺ​ក្នុង​ទី​ហួត‌ហែង ហើយ​សោះ​ស្ងួត។