តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាច គេរមែងច្រូតបានសេចក្ដីនោះវិញ។
អេសាយ 17:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលអ្នកដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង អ្នកបានធ្វើឲ្យពូជអ្នកបែកចេញជាប៉ិច តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅ ក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។ ព្រះគម្ពីរខ្មែរសាកល ទោះបីជាអ្នកបណ្ដុះវានៅថ្ងៃដែលអ្នកដាំវា ហើយធ្វើឲ្យវាចេញផ្កានៅព្រឹកដែលអ្នកព្រោះវាក៏ដោយ ក៏ចម្រូតនឹងរត់គេចនៅថ្ងៃនៃការកើតជំងឺ និងការឈឺចាប់ដែលព្យាបាលមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង។ នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ វាក៏ចេញផ្កាភ្លាម។ ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះ ផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលឲ្យជាបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលឯងដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចំរូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។ អាល់គីតាប នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង។ នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ វាក៏ចេញផ្កាភ្លាម។ ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះ ផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលឲ្យជាបានទេ។ |
តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាច គេរមែងច្រូតបានសេចក្ដីនោះវិញ។
ដំណើរនោះនឹងបានដូចជាកាលអ្នកចម្រូត កំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេ ច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
អេប្រាអិមនឹងត្រូវវាយ ហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ ទោះបើគេបង្កើតកូនបានក៏ដោយ ក៏យើងនឹងប្រហារកូនសម្លាញ់របស់គេដែរ។
គ្រាប់ពូជពង្រោះរលួយអស់នៅក្នុងដី ឃ្លាំងនៅទទេ ហើយជង្រុកស្រូវក៏រលំអស់ ព្រោះស្រូវស្វិតក្រៀមអស់ហើយ។
អ្នករាល់គ្នានឹងអស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់អ្នកមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។
ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។
អ្នកនឹងដាំចម្ការទំពាំងបាយជូរ ហើយខំថែរក្សា តែមិនបានផឹកស្រាទំពាំងបាយជូរ ក៏មិនបានបេះផ្លែផង ដ្បិតដង្កូវនឹងស៊ីអស់។