អេសាយ 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 វរហើយ មានឮសូរអ៊ឹកធឹករបស់ជនជាតិជាច្រើន ដែលឮសន្ធឹកដូចជាសន្ធឹកសមុទ្រ និងសូររបស់សាសន៍ផ្សេងៗ ដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 វេទនាហើយ! សូរគឹកកងរបស់ប្រជាជាតិទាំងឡាយដែលគ្រហឹមដូចសមុទ្រគ្រហឹម! សូរសន្ធឹករបស់ជាតិសាសន៍នានាស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ខ្លាំងក្លា! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ និងឮស្នូរសំឡេងសាសន៍ទាំងឡាយ គគ្រឹកគគ្រេងដូចរលកសមុទ្រ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 វរហើយ មានឮសូរអ៊ឹកធឹករបស់ជនជាតិជាច្រើន ដែលឮសន្ធឹក ដូចជាសន្ធឹកសមុទ្រ នឹងសូររបស់សាសន៍ផ្សេងៗដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង សូមមើលជំពូកអាល់គីតាប12 មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ និងឮស្នូរសំឡេងសាសន៍ទាំងឡាយ គគ្រឹកគគ្រេងដូចរលកសមុទ្រ សូមមើលជំពូក |
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។