Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នៅ​ថ្ងៃ​ដែល​ឯង​ដាំ​នោះ ក៏​បាន​ធ្វើ​របង​ជុំវិញ ហើយ​ព្រឹក​ឡើង ឯង​បាន​ធ្វើ​ឲ្យ​ពូជ​ឯង​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចំរូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ​ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ទោះបីជា​អ្នក​បណ្ដុះ​វា​នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​វា ហើយ​ធ្វើឲ្យ​វា​ចេញផ្កា​នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​វា​ក៏ដោយ ក៏​ចម្រូត​នឹង​រត់គេច​នៅ​ថ្ងៃ​នៃ​ការ​កើតជំងឺ និង​ការឈឺចាប់​ដែល​ព្យាបាលមិនបាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​នោះ ក៏​បាន​ធ្វើ​របង​ជុំ‌វិញ ហើយ​ព្រឹក​ឡើង អ្នក​បាន​ធ្វើ​ឲ្យ​ពូជ​អ្នក​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចម្រូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ អ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង។ នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅ វា​ក៏​ចេញ​ផ្កា​ភ្លាម។ ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់ គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ អ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង។ នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅ វា​ក៏​ចេញ​ផ្កា​ភ្លាម។ ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់ គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 17:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក​ដែល​ភ្ជួរ​បំផុល​សេចក្ដី​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច​ចុះ គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​ឯង​វិញ


គឺ​នៅ​ពេល​ព្រឹក​វា​រីក​ផ្កា ហើយ​លាស់​ឡើង ដល់​ល្ងាច​គេ​ត្រូវ​ច្រូត​កាត់​ទៅ ហើយ​ក៏​ក្រៀម​ស្វិត​វិញ


ដំណើរ​នោះ​នឹង​បាន​ដូច​ជា​កាល​អ្នក​ចំរូត​កំពុង​ត្រកង​ស្រូវ​នៅ​ដៃ រួច​ច្រូត​កាត់​ទៅ អើ នឹង​បាន​ដូច​កាល​គេ​ច្រូត​សន្សំ​នៅ​ក្នុង​ច្រក​ភ្នំ​រេផែម


គឺ​ពួក​ហោរា​បាន​ទាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កំឡាំង​ដៃ​ខ្លួន​វិញ ឯ​រាស្ត្រ​អញ​គេ​ក៏​ឃើញ​គួរ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ទៅ។


ដ្បិត​គេ​បាន​សាប‌ព្រោះ​ជា​ខ្យល់ ហើយ​នឹង​ច្រូត​កាត់​បាន​ជា​ខ្យល់​គួច​វិញ ឥត​មាន​ដើម​ស្រូវ​សោះ ក៏​គ្មាន​គ្រាប់​ល្មម​នឹង​កិន​ធ្វើ​ជា​ម្សៅ​បាន​ផង ឬ​បើ​កើត​មាន​ផល​ដែរ នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។


អេប្រា‌អិម​ត្រូវ​វាយហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ អើ ទោះ​បើ​គេ​បង្កើត​កូន​បាន​ដែរ គង់​តែ​អញ​នឹង​សំឡាប់​កូន​សំឡាញ់ ដែល​ចេញ​ពី​ផ្ទៃ​គេ​មក


ឯ​ពូជ​ពង្រោះ​ក៏​ពុក‌រលួយ​នៅ​ក្រោម​បំណែក​ដី ជង្រុក​ទាំង​ប៉ុន្មាន​ក៏​នៅ​ទទេ ហើយ​ក្រង់​ស្រូវ​ក៏​រលំ​អស់​ហើយ ពី​ព្រោះ​ស្រូវ​បាន​ស្វិត​ក្រៀម​ទៅ


នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។


តែ​ដោយ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ បាន​ជា​អ្នក​ឈ្មោះ​ថា​កំពុង​តែ​ប្រមូល​សេចក្ដី​ក្រោធ ទុក​សំរាប់​ខ្លួន​ដល់​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​វិញ ជា​ថ្ងៃ​ដែល​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​នឹង​សំដែង​មក


ឯង​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ‌ទាំ​រក្សា​ផង តែ​មិន​បាន​ក្រេប​រស​របស់​ផ្លែ​នោះ​ឡើយ ក៏​មិន​បាន​ទាំង​បេះ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​ទាំង​អស់​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម