ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរស៊ើបសួររកនៅកណ្ដាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ? នាងក្រមុំនៃពួកអ៊ីស្រាអែល បានប្រព្រឹត្តអំពើដ៏អាក្រក់បំផុត។
អេម៉ុស 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ពាក្យដែលខ្ញុំស្មូត្របទទំនួញអំពីអ្នករាល់គ្នានេះចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅអ៊ីស្រាអែលអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ! ចូរស្ដាប់ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ពាក្យដែលអញតាំងឡើងនេះ ទុកសំរាប់ជាពាក្យទំនួញពីឯងរាល់គ្នាចុះ អាល់គីតាប កូនចៅអ៊ីស្រអែលអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ! ចូរស្ដាប់ទំនួញដែលខ្ញុំច្រៀងអំពីអ្នករាល់គ្នា! |
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរស៊ើបសួររកនៅកណ្ដាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ? នាងក្រមុំនៃពួកអ៊ីស្រាអែល បានប្រព្រឹត្តអំពើដ៏អាក្រក់បំផុត។
ចូរកាត់សក់អ្នកបោះចោលទៅ ហើយចាប់ផ្ដើមទួញទំនួញនៅលើទីខ្ពស់ចុះ ព្រោះព្រះយេហូវ៉ាបានបដិសេធ ហើយបោះបង់ចោលតំណមនុស្ស ដែលត្រូវសេចក្ដីក្រោធរបស់ព្រះអង្គ។
ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ទួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ព្រោះបានឆេះអស់ហើយ បានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស និងសត្វជើងបួនបានបាត់អស់ទៅហើយ។
ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាពិចារណាចុះ ហើយហៅពួកស្រីស៊ីឈ្នួលយំឲ្យមក ចូរចាត់គេឲ្យទៅហៅពួកស្រីវាងវៃឲ្យមកដែរ។
ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូល ពីព្រះឧស្ឋរបស់ព្រះអង្គផង ត្រូវបង្រៀនកូនស្រីរបស់អ្នករាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មាន ចេះទួញទំនួញ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើមិនត្រូវឲ្យយើងធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬ?
មានភ្លើងចេញពីដំបងមួយ ដែលធ្វើពីខ្នែងវា ទៅបញ្ឆេះផលវា ហើយវាគ្មានខ្នែងណាមាំ សម្រាប់ធ្វើដំបងរាជ្យពួកអ្នកគ្រប់គ្រងទៀតទេ នេះជាបទទំនួញ ហើយទុកជាពាក្យទួញតទៅ»។
គេនឹងទួញទំនួញពីអ្នក ដោយពាក្យថា "អ្នកដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រអើយ ម្តេចក៏អ្នកត្រូវបំផ្លាញយ៉ាងនេះ? ឱទីក្រុងដ៏ល្បីល្បាញ ធ្លាប់តែមានអំណាចខាងផ្លូវសមុទ្រអើយ គឺទាំងអ្នក និងពួករស់នៅក្នុងអ្នក ជាពួកអ្នកដែលធ្វើឲ្យសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះមានការព្រឺខ្លាច។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកជាមនុស្សមានលក្ខណៈពេញខ្នាត មានប្រាជ្ញាពេញលេញ ហើយមានសម្ផស្សគ្រប់លក្ខណ៍។
នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញពីស្រុកអេស៊ីព្ទ និងប្រជាជនជាច្រើនរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។
ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា
ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ អ្នករាល់គ្នាដែលនៅលើភ្នំសាម៉ារី ដែលសង្កត់សង្កិនមនុស្សក្រីក្រ ហើយជាន់ឈ្លីមនុស្សកម្សត់ទុគ៌ត ក៏ពោលទៅចៅហ្វាយរបស់ខ្លួនថា "យកមក៍ ឲ្យយើងបានផឹកជាមួយគ្នា!"
ហេតុនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងទីធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងពោលថា "វរហើយ វរហើយ!" គេនឹងហៅពួកអ្នកស្រែចម្ការឲ្យមកយំសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញមកទ្រហោយំ
អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី ពោលថា "ដូចដែលព្រះរបស់អ្នករស់នៅ ឱដាន់អើយ" ហើយថា "ដូចដែលផ្លូវប្រព្រឹត្ត របស់បៀរ-សេបារស់នៅ" យ៉ាងណា នោះគេនឹងដួល ហើយក្រោកឡើងវិញមិនរួចឡើយ»។
នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ ប្រៀបធៀបចាក់ដោតអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា "យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។