Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 9:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​មិន​ត្រូវ​ឲ្យ​យើង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិ បែប​នេះ​ទេ​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិ បែប​នេះ​ទេ​ឬ?» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 9:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តានៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ដោះ​ពួក​ត​តាំង នឹង​យើង​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ យើង​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ។


តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​អ្នក​ទុក​នៅ​ឯ​ណា


នៅ​ចំណោម​ថ្ម​រលីង​ក្នុង​បាត​ជ្រោះ អ្នក​បាន​ច្រួច​តង្វាយ​ច្រូច និង​តង្វាយ​ម្សៅ​ថ្វាយ​ដល់​ថ្ម​ទាំង​នោះ ដូច្នេះ ថ្ម​ទាំង​នោះ​ជា​ចំណែក​របស់​អ្នក​ហើយ តើ​គួរ​ឲ្យ​យើង​រសាយ​កំហឹង​ចំពោះ​អំពើ​យ៉ាង​នោះ​ឬ?


គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​វិនាស​អន្តររាយ ទី​នោះ​សោយ​សោក​រក​យើង ដោយ​ត្រូវ​ខូច‌បង់ ស្រុក​ទាំង​មូល​ត្រូវ​វិនាស ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។


តើ​ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​តិណ‌ជាតិ​ទាំង‌ឡាយ​នៅ​ពេញ​ស្រុក ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត? សត្វ​ជើង​បួន និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់ របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ ដ្បិត​គេ​និយាយ​ថា៖ ព្រះ​អង្គ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។


ខ្ញុំ​ពិចារណា​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ?


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ?


ហេតុនេះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ផង សូម្បី​តែ​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​ព្រះ‌អង្គ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្ដាត​ភ្លើង​បាន​ឆេះ អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ។


ឱពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំស្មូត្រ​បទ​ទំនួញអំ​ពី​អ្នក​រាល់​គ្នា​នេះ​ចុះ!


អ៊ីស្រាអែល​ជា​ស្ត្រី​ព្រហ្ម‌ចារី​បាន​ដួល​ចុះ ក្រោក​ឡើង​វិញមិន​បាន​ហើយ នាង​ត្រូវ​គេ​បោះ​បង់​ចោល​នៅ​លើ​ទឹក​ដី​ខ្លួន គ្មាន​អ្នក​ណា​លើក​នាង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម