ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
អេម៉ុស 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងចាត់ភ្លើងឲ្យទៅលើកំផែងក្រុងកាសា ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ កំពែងក្រុងកាសា ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងចាត់ប្រើភ្លើងឲ្យទៅលើកំផែងនៃក្រុងកាសា ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ អាល់គីតាប ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ កំពែងក្រុងកាសា ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងនោះផង។ |
ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ និងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ និងនៅកណ្ដាលពួកភីលីស្ទីន
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា
អ្នកក្រុងកាសានឹងកោសក់កាន់ទុក្ខ អ្នកក្រុងអាសកាឡូនក៏នឹងត្រូវវិនាស។ ឱសំណល់មនុស្សដែលនៅជ្រលងភ្នំអើយ តើអ្នកនៅអារសាច់ខ្លួនដល់កាលណាទៀត ?
ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលយើងបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ។
យើងនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត
យើងនឹងចាត់ភ្លើងឲ្យទៅលើផ្ទះរបស់ហាសែល ហើយភ្លើងនោះនឹងឆេះបំផ្លាញ ទីមាំមួនរបស់បេន-ហាដាឌ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងកាសា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ឲ្យសាសន៍អេដុម។
យើងនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង យើងក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុន ហើយសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាស នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ។
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
ការសងសឹក និងការតបទៅគេវិញ ស្រេចលើយើង ក្នុងកាលដែលជើងរបស់គេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយនៅជិតបង្កើយ ហើយថ្ងៃដែលគេទទួលផលអាក្រក់របស់ខ្លួនមកដល់យ៉ាងរហ័ស។