គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។
អេភេសូរ 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យើងមិនត្រូវធ្វើជាកូនក្មេងដែលរសាត់អណ្ដែត និងរង្គើដោយខ្យល់នៃគោលលទ្ធិនានា ដោយឧបាយកលរបស់មនុស្ស និងដោយការប៉ិនប្រសប់ក្នុងកលល្បិចដ៏ពេញដោយការបោកបញ្ឆោតទៀតឡើយ។ Khmer Christian Bible ដូច្នេះ យើងមិនត្រូវនៅជាទារកទៀតឡើយ យើងមិនត្រូវឃ្លេងឃ្លោង ហើយរសាត់ចុះឡើងតាមខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង និងតាមឧបាយកលរបស់មនុស្សដែលមានល្បិចប៉ិនប្រសប់ក្នុងការបោកប្រាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ អាល់គីតាប ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានា ផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ |
គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។
ដ្បិតមើល៍ ឱព្រះយេហូវ៉ាអើយ គេពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែរករឿងទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ
ដូច្នេះ តើព្រះអង្គនឹងបង្រៀនចំណេះដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះ។
មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
ពេលពួកសិស្សទាំងនោះចេញផុតទៅ ព្រះយេស៊ូវក៏ចាប់ផ្តើមមានព្រះបន្ទូលទៅកាន់មហាជន អំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬ?
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
ប៉ុន្ដែ សូមលោកកុំព្រមតាមគេឡើយ ដ្បិតគេមានគ្នាជាងសែសិបនាក់ ចាំពួនស្ទាក់គាត់តាមផ្លូវ។ គេបានស្បថស្បែនឹងគ្នាថា នឹងមិនបរិភោគ ឬមិនផឹកអ្វីឡើយ រហូតទាល់តែបានសម្លាប់គាត់។ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះ»។
អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នានៅជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាបានបណ្ដោយខ្លួនឲ្យវង្វេងទៅតាមរូបព្រះដែលមិនចេះនិយាយ។
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នាមានគំនិតដូចជាកូនក្មេងឡើយ ខាងឯសេចក្ដីអាក្រក់ ចូរដូចជាកូនង៉ែតចុះ តែខាងឯការយល់ដឹង ចូរពេញវ័យឡើង។
ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ»
ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
ឱបងប្អូនអ្នកស្រុកកាឡាទីល្ងង់ខ្លៅអើយ! តើអ្នកណាបានធ្វើអំពើមកលើអ្នករាល់គ្នា? អ្នករាល់គ្នាបានទទួលសេចក្ដីបរិយាយយ៉ាងច្បាស់ អំពីព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង នៅចំពោះភ្នែកអ្នករាល់គ្នាហើយ។
ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
អ្នកដែលទើបនឹងជឿថ្មី ធ្វើពុំបានឡើយ ក្រែងគាត់អាចនឹងអួតបំប៉ោង ហើយធ្លាក់ទៅក្នុងទោសរបស់អារក្ស។
អ្នកដឹងស្រាប់ហើយថា អស់អ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ខ្ញុំចោលហើយ ក្នុងចំណោមអ្នកទាំងនោះមានភីកេឡុស និងហ៊ើម៉ូគេន។
រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
ដ្បិតនឹងមានគ្រាមួយមកដល់ ដែលមនុស្សមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តរបស់គេ
កុំបណ្តោយខ្លួនទៅតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ ដ្បិតគួរតាំងចិត្តឲ្យបានរឹងប៉ឹងដោយសារព្រះគុណ មិនមែនដោយចំណីអាហារទេ អស់អ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះ មិនបានប្រយោជន៍អ្វីឡើយ។
ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង
សូមគិតមើលពីសំពៅ ទោះបីវាធំដល់ម៉្លេះ ហើយត្រូវខ្យល់បក់គំហុកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។
គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។
គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្ដែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ។
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ស្ដីអំពីអស់អ្នកដែលបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
មនុស្សទាំងនេះជាស្នាមប្រឡាក់ នៅក្នុងពិធីដែលអ្នករាល់គ្នាប្រកបអាហារដោយចិត្តស្រឡាញ់ គេស៊ីផឹកដោយឥតក្រែង គេបំពេញតែក្រពះរបស់គេ គេជាពពកគ្មានទឹក ដែលរសាត់តាមខ្យល់ ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ជាសេចក្ដីស្លាប់ពីរដង ហើយត្រូវរលើងឫស
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។