អេសាយ 28:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដូច្នេះ តើព្រះអង្គនឹងបង្រៀនចំណេះដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ពួកគេពោលថា៖ “តើព្រះអង្គនឹងបង្រៀនចំណេះដឹងដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺអ្នកដែលទើបតែផ្ដាច់ដោះ ជាអ្នកដែលទើបតែយកចេញពីដើមទ្រូងឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 គេពោលថា: «អេសាយនេះចង់បង្រៀនអ្វី? តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ ប្រាប់នរណា? តើគាត់ចង់បង្ហាត់បង្រៀន កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ កូនង៉ាដែលគេលែងឲ្យបៅនោះឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដូច្នេះ តើទ្រង់នឹងបង្រៀនចំណេះដល់អ្នកណា តើទ្រង់នឹងធ្វើឲ្យអ្នកណាយល់ដំណឹង គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះវិញ សូមមើលជំពូកអាល់គីតាប9 គេពោលថា: «អេសាយនេះចង់បង្រៀនអ្វី? តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ ប្រាប់នរណា? តើគាត់ចង់បង្ហាត់បង្រៀន កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ កូនង៉ាដែលគេលែងឲ្យបៅនោះឬ? សូមមើលជំពូក |
ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។