ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្ដើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​ព្រះ‌បន្ទូល​សន្យា​ទុក​ជា​មត៌ក ដោយ​មាន​ជំនឿ និង​សេចក្ដី​អត់‌ធ្មត់​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ឡើយ គឺ​ឲ្យអ្នករាល់គ្នាធ្វើជា​អ្នកយកតម្រាប់​តាម​ពួក​អ្នក​ដែល​ទទួល​សេចក្ដីសន្យា​ជាមរតក​ដោយ​ជំនឿ និង​ការអត់ធ្មត់​វិញ​។

សូមមើលជំពូក

Khmer Christian Bible

ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​ខ្ជិល​ច្រអូស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ជា​អ្នក​យក​តម្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សន្យា​ទុក​ជា​មរតក​ដោយ​សារ​ជំនឿ​ និង​សេចក្តី​អត់ធ្មត់‍។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដើម្បី​កុំ​ឲ្យ​បងប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ‌ទ្រាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់‌ធន់​វិញ។

សូមមើលជំពូក

អាល់គីតាប

ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ​ទ្រាំ។

សូមមើលជំពូក



ហេព្រើរ 6:12
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស នឹង​ត្រូវ​ទទួល​ការ​បម្រើ​វិញ។


ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។


ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់ ត្រឡប់​ជា​ថ្នល់​ធំ​វិញ។


អ្នក​ណា​ដែល​ធ្វេស‌ប្រហែស​នឹង​ការ​របស់​ខ្លួន ឈ្មោះ​ថា​ជា​បង‌ប្អូន​ជា‌មួយ​អ្នក​ដែល​បំផ្លាញ។


ដូច្នេះ ចូរ​ឯង​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត។


មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បម្រាស់ ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ


អ្នក​ណា​ដែល​នាំ​ឲ្យ​មនុស្ស​ទៀង​ត្រង់ វង្វេង​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​ឯង​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ដែល​ខ្លួន​បាន​ជីក​វិញ តែ​មនុស្ស​ទៀង​ត្រង់ នឹង​គ្រង​បាន​សេចក្ដី​ល្អ​ជា​មត៌ក។


៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ បើ​មិន​ដឹង​ទេ មាន​តែ​ចេញ​ទៅ​តាម​ដាន​ជើង របស់ហ្វូង​សត្វ​ទៅ ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង ក្បែរ​ត្រសាល​របស់​ពួកគង្វាល​ចុះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ដើ​រ​តាម​ផ្លូវ​នោះ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ។


"យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ»។


ប៉ុន្តែ ចៅហ្វាយ​របស់​គាត់​ឆ្លើយ​ថា "អ្នក​បម្រើ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ


ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​យក​គាត់​ទៅ​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រា‌ហាំ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​យក​ទៅ​កប់។


រីឯ​ពូជ​នៅ​ក្នុង​ដី​ល្អ គេ​ជា​ពួក​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​រក្សា​ទុក​ជាប់​ដោយ​ចិត្ត​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផល​ដោយ​អត់‌ធ្មត់»។


ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។


ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច


ហើយ​បាន​តាំង​លោក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ពួក​អ្នក​កាត់​ស្បែក ដែល​មិន​ត្រឹម​តែ​បាន​កាត់​ស្បែក​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ដើរ​តាម​គំរូ​នៃ​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង​មាន កាល​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។


ដោយ​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​ជា​ព្រះ‌វរ‌បិតា​របស់​យើង ពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពី​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់​ខ្ជួនដែល​អ្នក​រាល់​គ្នា​មាន ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​អួតអំ​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុម​ជំនុំទាំងឡាយ​របស់​ព្រះ អំពី​សេចក្ដី​ខ្ជាប់‌ខ្ជួន និង​ជំនឿរបស់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​រាល់​គ្នា​ត្រូវ​រង​ទ្រាំ​ការ​បៀត‌បៀន និង​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ក៏​ដោយ។


តើ​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​បម្រើ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ជា​មត៌ក​ទេ​ឬ?


ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្តស៊ូ​ទ្រាំ ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​រួច​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​តាម​ព្រះ‌បន្ទូល​សន្យា។


ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ


ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​ជា​ច្រើន​ដល់​ម៉្លេះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង ត្រូវ​ឲ្យ​យើង​លះ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប​ដែល​ព័ទ្ធ​ជុំ​វិញ​យើង​យ៉ាង​ងាយ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់


ចូរ​នឹក​ចាំ​ពីពួក​អ្នក​ដឹក​នាំរបស់​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ដែល​ប្រកាស​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា។ ចូរ​ពិចារណា​មើល​ពី​ផល​នៃ​ជីវិត​របស់​លោក​ទាំង​នោះ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួក​លោក​ទៅ។


ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​នឹង​ពន្យល់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្ដាប់។


ដូច្នេះ ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់ លោក​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា​នោះ​មែន។


ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​ជំនឿ​របស់​អ្នក​រាល់​គ្នា នោះ​នាំ​ឲ្យ​មាន​ចិត្ត​អំណត់។


ដូច្នេះ បង‌ប្អូន​អើយ ចូរមាន​ចិត្ត​សង្វាត​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ដែល​ព្រះ​រើស​តាំង​អ្នក​រាល់​គ្នា​បាន​ពិត​ប្រាកដ​ឡើង ព្រោះ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ដែល​ជំពប់​ដួល​ឡើយ។


នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។


បើ​អ្នក​ណា​ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ បើ​អ្នក​ណា​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។