ជាគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នា បានល្បងលយើង ហើយសាកមើលយើង ទោះបើគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។
ហេព្រើរ 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាកន្លែងដែលបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ហើយគេឃើញកិច្ចការដែលយើងធ្វើ អស់រយៈពេលសែសិបឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល នៅទីនោះ ដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកយើង ហើយបានឃើញកិច្ចការរបស់យើងអស់រយៈពេលសែសិបឆ្នាំ។ Khmer Christian Bible ជាកន្លែងដែលដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកមើលយើង ហើយក៏ឃើញកិច្ចការដែលយើងបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្ដីល្បួង នៅក្នុងទីរហោស្ថាន អាល់គីតាប បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។ |
ជាគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នា បានល្បងលយើង ហើយសាកមើលយើង ទោះបើគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។
"អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា អ្នករាល់គ្នាបានឃើញដោយខ្លួនឯងហើយថា យើងបាននិយាយជាមួយអ្នករាល់គ្នាពីស្ថានសួគ៌មក។
យើងក៏បាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ ហើយបាននាំអ្នករាល់គ្នា នៅក្នុងទីរហោស្ថានសែសិបឆ្នាំ ដើម្បីចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ។
កូនចៅរបស់អ្នករាល់គ្នានឹងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់សែសិបឆ្នាំ ហើយត្រូវទទួលរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលសាកសពនៅក្នុងទីរហោស្ថាន។
ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីការដែលអ្នកបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡីងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។
ប៉ុន្ដែ អេលីម៉ាស ជាគ្រូមន្តអាគម (ដ្បិតឈ្មោះគាត់ប្រែមកដូច្នេះ) ចេះតែប្រឆាំងនឹងលោកទាំងពីរ ដើម្បីបង្វែរលោកអភិបាលនោះមិនឲ្យជឿ។
លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសម្គាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោស្ថាន រយៈពេលសែសិបឆ្នាំ។
លោកម៉ូសេបានកោះហៅពួកអ៊ីស្រាអែលទាំងអស់មក ហើយប្រាប់គេថា៖ «អ្នករាល់គ្នាបានឃើញគ្រប់ទាំងការដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទដល់ផារ៉ោន ដល់ពួកមហាតលិក និងដល់ស្រុកទ្រង់ទាំងមូល នៅចំពោះមុខអ្នករាល់គ្នាហើយ
ភ្នែករបស់អ្នករាល់គ្នាបានឃើញការដែលព្រះយេហូវ៉ាបានធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបំផ្លាញគេពីចំណោមអ្នករាល់គ្នាចេញ
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
ត្រូវនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកនៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នកឲ្យដឹងថាអ្នកមានចិត្តដូចម្ដេច គឺតើនឹងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។
សម្លៀកបំពាក់របស់អ្នកមិនបានសឹកនៅលើខ្លួនសោះ ហើយជើងរបស់អ្នកក៏មិនបានពងដែរ ក្នុងរយៈពេលសែសិបឆ្នាំនេះ។
អ្នករាល់គ្នាក៏បានឃើញគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះអ្នករាល់គ្នា ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាហើយ ដែលបានប្រយុទ្ធដើម្បីអ្នករាល់គ្នា។
កាលបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ដាក់សេចក្ដីងងឹតនៅចន្លោះអ្នករាល់គ្នា និងពួកសាសន៍អេស៊ីព្ទ ហើយធ្វើឲ្យទឹកសមុទ្រគ្របលើគេ លិចលង់អស់ទៅ។ ភ្នែកអ្នករាល់គ្នាក៏បានឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលយើងបានធ្វើចំពោះស្រុកអេស៊ីព្ទនោះដែរ ហើយអ្នករាល់គ្នារស់នៅក្នុងទីរហោស្ថានអស់រយៈពេលជាយូរ។
ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។