ចោទិយកថា 29:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 លោកម៉ូសេបានកោះហៅពួកអ៊ីស្រាអែលទាំងអស់មក ហើយប្រាប់គេថា៖ «អ្នករាល់គ្នាបានឃើញគ្រប់ទាំងការដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទដល់ផារ៉ោន ដល់ពួកមហាតលិក និងដល់ស្រុកទ្រង់ទាំងមូល នៅចំពោះមុខអ្នករាល់គ្នាហើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 អ្នករាល់គ្នាបានឃើញព្រះអង្គដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ដ៏ធំៗរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 គឺអស់ទាំងការល្បងយ៉ាងធំ ដែលភ្នែកឯងបានឃើញ ព្រមទាំងទីសំគាល់ នឹងការអស្ចារ្យដ៏ធំផង សូមមើលជំពូកអាល់គីតាប2 អ្នករាល់គ្នាបានឃើញទ្រង់ដាក់ទោសពួកគេ យ៉ាងធ្ងន់ធ្ងរ ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យដ៏ធំៗរបស់អុលឡោះ។ សូមមើលជំពូក |
ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលយើងខ្ញុំធ្វើជាទាសករ ហើយព្រះអង្គបានធ្វើអស់ទាំងទីសម្គាល់ធំៗ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្ដាលសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានឆ្លងកាត់។