ស្តេចស្រុកអាសស៊ើរក៏នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
ហូសេ 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ! ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោម ប្រជាជាតិនានា ដូចអំបែងដែលគ្មាននរណាចង់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានទុកដូចជាភាជនៈ ដែលឥតមានអ្នកណាចូលចិត្តសោះ អាល់គីតាប អ៊ីស្រអែលត្រូវខ្មាំងលេបបាត់ហើយ! ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោម ប្រជាជាតិនានា ដូចអំបែងដែលគ្មាននរណាចង់បាន។ |
ស្តេចស្រុកអាសស៊ើរក៏នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
ហើយព្រះអង្គនឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយ ល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។
ឯមនុស្សឈ្មោះកូនាស នេះ តើជាភាជនៈកំបែក ហើយសម្អប់ ជាប្រដាប់ដែលឥតមានអ្នកណាយកចិត្តទុកដាក់ឬ? ហេតុអ្វីបានជាគេ និងកូនចៅរបស់គេត្រូវបោះចោល ហើយគ្រវែងទៅនៅស្រុកមួយដែលគេមិនស្គាល់នោះ?
ឱពួកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកម្ចាស់ហ្វូងចៀមអើយ ចូរដេកននៀលក្នុងផេះទៅ ដ្បិតគ្រាដែលត្រូវសម្លេះ និងកម្ចាត់កម្ចាយអ្នករាល់គ្នាបានមកដល់ហើយ អ្នករាល់គ្នានឹងត្រូវធ្លាក់បែកដូចជាភាជនៈមានតម្លៃ។
នៅលើដំបូលផ្ទះ និងនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ មានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតយើងបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ពួកអ៊ីស្រាអែលប្រៀបដូចជាចៀមដែលត្រូវប្រដេញកម្ចាយ ពួកសិង្ហបានដេញកម្ចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ បន្ទាប់មក នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ។
នេប៊ូក្នេសាជាស្តេចបាប៊ីឡូនបានស៊ីបង្ហិនខ្ញុំ បានទាំងជាន់ឈ្លី បានធ្វើឲ្យខ្ញុំដូចជាភាជនៈទទេ បានលេបខ្ញុំ ដូចជាសត្វសម្បើម ក៏បានបំពេញផ្ទៃ ដោយរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តខ្ញុំ ហើយបានបោះខ្ញុំចេញទៅក្រៅ។
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាង បានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា «យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ!»។
ព្រះអម្ចាស់បានលេបទីលំនៅរបស់យ៉ាកុបបាត់អស់ ឥតមានប្រណីឡើយ ក្នុងគ្រាដែលព្រះអង្គមានសេចក្ដីក្រោធ ព្រះអង្គបានរំលំទីមាំមួនទាំងប៉ុន្មានរបស់កូនស្រីយូដា ព្រះអង្គបានពង្រាបទីទាំងនោះដល់ដី ទាំងបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង។
ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។
ឯពួកកូនប្រុសរបស់ក្រុងស៊ីយ៉ូន ដែលមានតម្លៃដូចជាមាស នោះបានរាប់ដូចជាភាជនៈដីទៅវិញ ដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
មត៌ករបស់យើងខ្ញុំក្លាយជារបស់អ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏ក្លាយជារបស់ជនបរទេស។
ដូច្នេះ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយហេតុតែគេបានធ្វើឲ្យអ្នកនៅស្ងាត់ច្រៀប ព្រមទាំងលេបអ្នកចូលគ្រប់ទិស ឲ្យអ្នកទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើម បានចាប់ផ្ដើមនិយាយពីអ្នក ហើយជនទាំងឡាយនិយាយអាក្រក់ពីអ្នក។
យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមអ្នកទៀត នោះស្រុកអ្នកនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់អ្នកទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
ចុះបើព្រះចង់បង្ហាញសេចក្តីក្រោធ ហើយសម្ដែងព្រះចេស្តារបស់ព្រះអង្គ ចំពោះវត្ថុដែលគួរទទួលសេចក្ដីក្រោធ ដែលរៀបចំឡើងសម្រាប់បំផ្លាញ តែទ្រង់បានអត់ធ្មត់ជាខ្លាំង
ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកបាក់ទ័ពនៅមុខខ្មាំងសត្រូវ អ្នកនឹងចេញទៅទាស់នឹងគេតាមផ្លូវមួយ តែនឹងរត់នៅមុខគេតាមផ្លូវប្រាំពីរ ហើយនគរទាំងប៉ុន្មាននៅលើផែនដីនឹងមានសេចក្ដីរន្ធត់ ដោយឮដំណឹងនេះ។
ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នក ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង។ នៅទីនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ និងពីថ្ម ដែលអ្នក និងដូនតារបស់អ្នកមិនដែលស្គាល់។