ពេលនោះ លោកបង្គាប់ដល់អ្នករក្សាអាវ ដែលសម្រាប់ពាក់ថ្វាយបង្គំថា៖ «ចូរយកអាវមក ចែកឲ្យពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់គ្នាទៅ»។ អ្នកនោះក៏ចែកឲ្យគ្រប់គ្នា
សេផានា 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា យើងនឹងដាក់ទោសពួកមន្ត្រី និងពួកកូនស្តេច ព្រមទាំងអស់អ្នកដែលតែងខ្លួន ដោយសម្លៀកបំពាក់តាមសាសន៍ដទៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោស ពួកមេដឹកនាំ និងកូនៗរបស់ស្ដេច ព្រមទាំងអស់អ្នកដែលស្លៀកពាក់តាម សាសន៍ដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា នោះអញនឹងធ្វើទោសដល់ទាំងពួកចៅហ្វាយ នឹងពួកកូនស្តេច ហើយពួកអ្នកដែលតែងខ្លួន ដោយសំលៀកបំពាក់របស់សាសន៍ដទៃផង អាល់គីតាប «នៅថ្ងៃធ្វើគូរបាន យើងនឹងដាក់ទោស ពួកមេដឹកនាំ និងកូនៗរបស់ស្ដេច ព្រមទាំងអស់អ្នកដែលស្លៀកពាក់តាម សាសន៍ដទៃ។ |
ពេលនោះ លោកបង្គាប់ដល់អ្នករក្សាអាវ ដែលសម្រាប់ពាក់ថ្វាយបង្គំថា៖ «ចូរយកអាវមក ចែកឲ្យពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់គ្នាទៅ»។ អ្នកនោះក៏ចែកឲ្យគ្រប់គ្នា
ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
នៅគ្រានោះ ព្រះយេហូវ៉ា នឹងផ្ចាញ់ផ្ចាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយនៅផែនដីដែរ។
ឯពួកបុត្រាទាំងប៉ុន្មានដែលកើតពីទ្រង់មក នោះគេនឹងនាំទៅធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន»។
គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
ស្ត្រីមិនត្រូវស្លៀកសម្លៀកបំពាក់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកសម្លៀកបំពាក់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។