កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។
សុភាសិត 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយ។ ព្រះគម្ពីរខ្មែរសាកល នាងបានសម្លាប់សត្វ លាយស្រាទំពាំងបាយជូរ ក៏រៀបតុអាហាររបស់ខ្លួនជាស្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានសំឡាប់សត្វសំរាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ នឹងរៀបតុស្រេចហើយ អាល់គីតាប ប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ |
កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។
ខ្ញុំម្ចាស់នឹងនាំទ្រង់ចូលទៅ ក្នុងផ្ទះម្តាយរបស់ខ្ញុំម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់អ្នក ដែលបានបង្កើតខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូប ជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ។
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសម្រាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក និងស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ។