Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 «ចូរ​មក​បរិ‌ភោគ​អាហារ​របស់​យើង ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​យើង​បាន​លាយ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 “មក៍! ហូប​នំប៉័ង​របស់ខ្ញុំ ហើយ​ផឹក​ស្រាទំពាំងបាយជូរ​ដែល​ខ្ញុំ​បាន​លាយ​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​មក​បរិភោគ​អាហារ​របស់​អញ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​អញ​បាន​លាយ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។

សូមមើលជំពូក ចម្លង




សុភា‌សិត 9:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទន់‌ទាប​នឹង​បាន​បរិ‌ភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​រស់​នៅ​ជា​ដរាប!


៙ អស់​អ្នក​ដែល​មាន​ចិត្ត​ស្កប់​ស្កល់ នៅ​លើ​ផែនដី នឹង​បរិ‌ភោគ ហើយ​ថ្វាយ‌បង្គំ អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី ព្រម​ទាំង​អ្នក​ដែល​មិន​អាច​រក្សា​ជីវិត​ខ្លួន ក៏​នឹង​ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ។


«ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម ឯ​អាហារ​ដែល​បរិ‌ភោគ​ដោយ​លួច​លាក់ នោះ​ក៏​រមែង​ឆ្ងាញ់»។


ក៏​បាន​សម្លាប់​សត្វ​សម្រាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​រៀប​តុ​ស្រេច​ហើយ។


ឱ​ប្អូន ជា​ប្រពន្ធ​អើយ យើង​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​យើង​ហើយ យើង​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​យើង យើង​បាន​បរិ‌ភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​យើង យើង​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយ ឱ​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។


កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម