កុំធ្វើដូចជាសេះ ឬលាកាត់ដែលគ្មានប្រាជ្ញា ដែលត្រូវគេដាក់បង្ខាំ ហើយចងបង្ហៀរ ដើម្បីទប់ ក្រែងវាមិនស្ដាប់អ្នកនោះឡើយ។
សុភាសិត 26:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។ ព្រះគម្ពីរខ្មែរសាកល ខ្សែតីសម្រាប់សេះ បង្ហៀរសម្រាប់លា ហើយរំពាត់សម្រាប់ខ្នងរបស់មនុស្សល្ងង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានត្មោងសំរាប់សេះ មានបង្ហៀរសំរាប់លា ហើយរំពាត់ក៏សំរាប់ខ្នងមនុស្សល្ងីល្ងើដែរ។ អាល់គីតាប រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។ |
កុំធ្វើដូចជាសេះ ឬលាកាត់ដែលគ្មានប្រាជ្ញា ដែលត្រូវគេដាក់បង្ខាំ ហើយចងបង្ហៀរ ដើម្បីទប់ ក្រែងវាមិនស្ដាប់អ្នកនោះឡើយ។
នៅបបូរមាត់របស់មនុស្សមានយោបល់ នោះឃើញមានប្រាជ្ញា តែមានរំពាត់សម្រាប់ខ្នងនៃមនុស្សណា ដែលឥតមានតម្រិះវិញ។
ពាក្យបន្ទោសតែមួយម៉ាត់ តែងមុតចូលទៅក្នុងចិត្ត របស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ មួយរយរំពាត់ទៅទៀត។
ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់ចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច សម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
ទោះបើនឹងបុកមនុស្សល្ងីល្ងើ នៅក្នុងត្បាល់ជាមួយស្រូវក៏ដោយ គង់តែសេចក្ដីចម្កួតរបស់វា មិនព្រមរបកចេញពីវាឡើយ។
តើអ្នករាល់គ្នាចូលចិត្តយ៉ាងណា? ចង់ឲ្យខ្ញុំមកជួបអ្នករាល់គ្នាទាំងកាន់ដំបង ឬដោយសេចក្តីស្រឡាញ់ និងចិត្តស្លូតបូត?
យើងប្រុងប្រៀបជាស្រេចនឹងធ្វើទោសអ្នកឯទៀតដែលមិនស្ដាប់បង្គាប់ ពេលអ្នករាល់គ្នាស្ដាប់បង្គាប់ពេញលេញ។
ខ្ញុំបានទូន្មានអស់អ្នកដែលបានធ្វើបាបពីមុន និងអ្នកឯទៀតទាំងអស់រួចមកហើយ ហើយឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំសូមទូន្មានអ្នកទាំងនោះ ដូចជាខ្ញុំបានទូន្មានកាលពីខ្ញុំបានមកជួបអ្នករាល់គ្នាជាលើកទីពីរនោះដែរថា បើខ្ញុំមកម្តងទៀត ខ្ញុំនឹងមិនប្រណីឡើយ