ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
សុភាសិត 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ព មកសម្រាប់ជាងខាត់ ព្រះគម្ពីរខ្មែរសាកល យកអាចម៍លោហៈចេញពីប្រាក់ នោះវានឹងចេញមកជាភាជនៈសម្រាប់ជាងទង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់ អាល់គីតាប បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។ |
ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
មនុស្សប្រើបាវសម្រាប់សម្រង់ប្រាក់ និងឡសម្រាប់មាស តែគឺព្រះយេហូវ៉ាដែលលមើលចិត្តវិញ។
ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ពួកស្តេច ក៏ស្ទង់មើលដល់យ៉ាងនោះដែរ។
«កូនមនុស្សអើយ ពួកវង្សអ៊ីស្រាអែលបានត្រឡប់ជាអាចម៍សំណល់ដល់យើង គេសុទ្ធតែជាលង្ហិន ស៊ីវិឡាត ដែក និងសំណនៅក្នុងឡ គេជាអាចម៍ប្រាក់ទទេ»។
ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។