រួចដាវីឌសួរយុវជនដែលនាំដំណឹងមកជម្រាបនោះថា៖ «ម្តេចបានជាអ្នកដឹងថា ស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគត?»
សុភាសិត 25:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។ ព្រះគម្ពីរខ្មែរសាកល ការដែលលាក់សេចក្ដី ជាសិរីរុងរឿងរបស់ព្រះ រីឯការដែលស្រាវជ្រាវរកឃើញសេចក្ដី ជាសិរីរុងរឿងរបស់បណ្ដាស្ដេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលលាក់បំបាំងន័យសេចក្ដី នោះជាទីគាប់ព្រះហឫទ័យដល់ព្រះ តែពួកស្តេចវិញ ទ្រង់សព្វព្រះទ័យនឹងស្វែងរកឲ្យយល់ អាល់គីតាប សិរីរុងរឿងរបស់អុលឡោះស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ |
រួចដាវីឌសួរយុវជនដែលនាំដំណឹងមកជម្រាបនោះថា៖ «ម្តេចបានជាអ្នកដឹងថា ស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគត?»
នោះស្តេចមានរាជឱង្ការសួរថា៖ «ឯសេចក្ដីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនាងទេឬ?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មរបស់ទ្រង់ ព្រះករុណាជាម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្ដីដែលព្រះករុណាជាម្ចាស់មានរាជឱង្ការនោះឡើយ គឺយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណាហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គផង។
ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា យ៉ាងនោះ ព្រះករុណានឹងឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះ ជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់ខេត្តនានា ហើយថា កាលពីចាស់បុរាណ គេតែងតែបង្កឲ្យមានចលាចលជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។
យើងក៏បានបញ្ជាឲ្យគេពិនិត្យស្រាវជ្រាវ ហើយឃើញថា តាំងពីចាស់បុរាណមក ទីក្រុងនោះបានលើកគ្នាឡើងទាស់នឹងពួកស្តេច ក៏បង្កើតការបះបោរ និងបង្កឲ្យមានចលាចលមែន
ដូច្នេះ ប្រសិនបើព្រះករុណាយល់ឃើញថាជាការគួរ សូមឲ្យគេស្រាវជ្រាវរកក្នុងមន្ទីរលិខិតហ្លួង នៅស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះបាទស៊ីរូសពិតជាបានចេញបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិមមែន ឬយ៉ាងណា រួចសូមព្រះករុណាផ្ញើសេចក្ដីសម្រេចមកយើងខ្ញុំអំពីរឿងនេះ តាមទ្រង់សព្វព្រះហឫទ័យចុះ»។
ដូច្នេះ ព្រះបាទដារីយុសបានចេញបញ្ជា ហើយគេក៏ស្រាវជ្រាវរកក្នុងមន្ទីរលិខិត ជាកន្លែងដែលតម្កល់ឯកសារនៅក្នុងក្រុងបាប៊ីឡូន។
ក៏ជាឪពុកដល់ពួកអ្នកកម្សត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។
«ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។
តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យ ដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ
បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។
ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ពួកស្តេច ក៏ស្ទង់មើលដល់យ៉ាងនោះដែរ។
យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ។
ព្រះយេហូវ៉ាបានរំលើងគេចេញពីស្រុក ដោយសេចក្ដីខ្ញាល់ សេចក្ដីឃោរឃៅ និងសេចក្ដីក្រោធជាខ្លាំង ហើយបានបោះគេចោលទៅក្នុងស្រុកមួយទៀត ដូចជាមានសព្វថ្ងៃនេះ"
សេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា តែសេចក្ដីដែលបានបើកសម្ដែងមក នោះស្រេចនៅយើងរាល់គ្នា និងកូនចៅរបស់យើងជារៀងរហូត ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ»។