Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 យើង​ក៏​បាន​បញ្ជា​ឲ្យ​គេ​ពិនិត្យ​ស្រាវ​ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ចាស់​បុរាណ​មក ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង​ទាស់​នឹង​ពួក​ស្តេច ក៏​បង្កើត​ការ​បះ‌បោរ និង​បង្កឲ្យ​មាន​ចលាចល​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 យើង​ក៏​បាន​បង្គាប់​ឲ្យ​គេ​ពិនិត្យ​រក នោះ​ឃើញ​ថា កាល​ពី​ចាស់​បូរាណ ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ពួក​ស្តេច ក៏​បង្កើត​ការ​បះ‌បោរនឹង​ការ​កម្បត់​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

19 យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជា‌និច្ច។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​ទ្រង់ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ បាន​ជោគ​ជ័យ​ទាំង​អស់ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ។


គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា រហូត​ដល់​ព្រះ‌អង្គ​បោះ​បង់​គេ​ចោល​ឆ្ងាយ​ពី​ព្រះ‌អង្គ។


ដើម្បី​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​នៃ​អយ្យកោ​របស់​ព្រះ‌ករុណា យ៉ាង​នោះ ព្រះ​ករុណា​នឹង​ឃើញ​ក្នុង​សៀវ​ភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ ជា​ទី​ក្រុង​តែង​តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច និង​ដល់​ខេត្ត​នានា ហើយ​ថា កាល​ពី​ចាស់​បុរាណ គេ​តែង​តែ​បង្ក​ឲ្យ​មាន​ចលាចល​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុងនេះ​ត្រូវ​គេ​បំផ្លាញខ្ទេច​ខ្ទី​អស់។


ចំណែក​ឯ​សំបុត្រ​ដែល​អស់​លោក​បាន​ផ្ញើ​មក​យើង នោះ​គេបាន​បក​ប្រែ ហើយ​អាន​នៅ​មុខ​យើង​ហើយ។


ហើយ​ក៏​មាន​ស្តេច​ខ្លាំង​ពូកែ ដែល​បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​ទាំង​មូល​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​ពន្ធ​ដារ សួយ‌អាករ និង​ពន្ធ​ផ្លូវ​ថ្វាយ​ស្តេច​ទាំង​នោះ​ទៀត​ផង។


ដូច្នេះ ប្រសិន‌បើ​ព្រះ‌ករុណា​យល់​ឃើញ​ថាជា​ការ​គួរ សូម​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះ‌បាទ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម​មែន ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​មក​យើង​ខ្ញុំ​អំពី​រឿង​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ»។


សិរីរុង‌រឿង​របស់​ព្រះ​ស្ថិត​នៅ ក្នុង​គម្រោង​ការ​លាក់​កំបាំង ប៉ុន្តែ សិរីរុង‌រឿង​របស់​ពួក​ស្តេច​វិញ គឺ​ស្វែង​យល់​បាន។


នោះ​ត្រូវ​ស៊ើប‌សួរ ហើយ​តាម​ដាន​រក​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​ឃើញ​ពិត​ប្រាកដ​ថា មាន​អំពើរ​គួរ​ស្អប់​ខ្ពើម​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នោះ​មែន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម