កិច្ចការផ្សេងទៀតដែលអំរីបានធ្វើ និងអំណាចទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
សុភាសិត 19:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាក្សីកោងកាចគេចំអកមើលងាយ ចំពោះសេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។ ព្រះគម្ពីរខ្មែរសាកល សាក្សីអប្រិយចំអកឡកឡឺយដាក់សេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់លេបសេចក្ដីទុច្ចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនពាលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់និយមពោលពាក្យទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាក្សីកោងកាចគេចំអកមើលងាយចំពោះសេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។ អាល់គីតាប ជនពាលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់និយមពោលពាក្យទុច្ចរិត។ |
កិច្ចការផ្សេងទៀតដែលអំរីបានធ្វើ និងអំណាចទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
រួចនាំមនុស្សខូចអាក្រក់ពីរនាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ គប់នឹងថ្មសម្លាប់ទៅ»។
មានមនុស្សខូចអាក្រក់ពីរនាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខប្រជាជនថា៖ «ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង»។ ដូច្នេះ គេនាំគាត់ចេញទៅក្រៅទីក្រុង ហើយគប់នឹងថ្មសម្លាប់ទៅ
ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។
គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។
ផ្លូវរបស់គេសុទ្ធតែចម្រើនឡើងជានិច្ច ការជំនុំជម្រះរបស់ព្រះអង្គនៅខ្ពស់ ហួសពីភ្នែករបស់គេ គេបូញមាត់ឡកឡឺយដាក់បច្ចាមិត្តរបស់គេ។
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
គេចិញ្ចឹមជីវិតដោយតង្វាយលោះបាប របស់ប្រជារាស្ត្រយើង គេសប្បាយចិត្ត ពេលប្រជាជនប្រព្រឹត្តអំពើបាប។