ដ្បិតគេបានជួលគាត់ឲ្យធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំភ័យខ្លាច ឲ្យខ្ញុំធ្វើតាម ហើយប្រព្រឹត្តអំពើបាប ប្រយោជន៍ឲ្យគេបានរឿងនឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលខ្ញុំ។
សុភាសិត 16:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សច្រឡោតគេល្បួងអ្នកជិតខាង ហើយក៏នាំទៅក្នុងផ្លូវដែលមិនល្អ។ ព្រះគម្ពីរខ្មែរសាកល មនុស្សហិង្សាល្បួងអ្នកជិតខាងរបស់ខ្លួន ហើយនាំគេទៅក្នុងផ្លូវមិនល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សច្រឡោតគេល្បួងអ្នកជិតខាង ហើយក៏នាំទៅក្នុងផ្លូវដែលមិនល្អ។ អាល់គីតាប មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវអាក្រក់។ |
ដ្បិតគេបានជួលគាត់ឲ្យធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំភ័យខ្លាច ឲ្យខ្ញុំធ្វើតាម ហើយប្រព្រឹត្តអំពើបាប ប្រយោជន៍ឲ្យគេបានរឿងនឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលខ្ញុំ។
មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ ដល់អ្នកជិតខាងខ្លួន តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់ យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
អ្នកណាធ្មេចភ្នែក អ្នកនោះគិតបង្កើត ការវៀច អ្នកដែលខាំមាត់ អ្នកនោះគិតសម្រេចការអាក្រក់។
ដូច្នេះ ពួកស្ងួនភ្ងាអើយ អ្នករាល់គ្នាដឹងសេចក្ដីនេះជាមុនហើយ ចូរប្រយ័ត្នក្រែងពួកទទឹងច្បាប់នាំអ្នករាល់គ្នាឲ្យវង្វេងចេញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នា។
ស្ដេចសូលបានចាត់គេឲ្យទៅផ្ទះដាវីឌ ដើម្បីចាំយាម ហើយសម្លាប់លោកនៅពេលព្រឹក។ តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា៖ «បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ ថ្ងៃស្អែកអ្នកនឹងត្រូវស្លាប់ហើយ»។
ស្ដេចសូលសួរមីកាលថា៖ «ម្តេចក៏ឯងបញ្ឆោតបិតា ហើយទុកឲ្យសត្រូវរត់រួចទៅដូច្នេះ?» មីកាលទូលឆ្លើយថា៖ «គាត់បានកំហែងខ្ញុំម្ចាស់ថា "ចូរឲ្យខ្ញុំទៅ ចង់ឲ្យខ្ញុំសម្លាប់ឯងឬ?"»