មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
មនុស្សឆាប់ខឹងបង្កទំនាស់ រីឯមនុស្សយឺតនឹងខឹងរម្ងាប់ជម្លោះ។
មនុស្សខឹងច្រើនតែងតែបង្កជម្លោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។
មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្ដីជំលោះវិញ។
មនុស្សខឹងច្រើនតែងតែបង្កជំលោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសំរុះសំរួល កុំឲ្យមានការទាស់ទែងគ្នា។
តែប្រជាជនអ៊ីស្រាអែលឆ្លើយតបទៅពួកយូដាវិញថា៖ «យើងមានចំណែកដប់ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើងដូច្នេះ? តើយើងមិនបានពិគ្រោះគ្នាជាមុនអំពីដំណើរនាំស្តេចរបស់យើងមកវិញទេឬ?» ប៉ុន្តែ ពាក្យសម្ដីរបស់ពួកយូដាម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែល។
ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
ផ្លូវរបស់មនុស្សខ្ជិលច្រអូស ធៀបដូចជារបងបន្លា តែផ្លូវច្រករបស់មនុស្សត្រង់ ត្រឡប់ជាថ្នល់ធំវិញ។
សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបម្រើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញា នឹងខំរម្ងាប់សេចក្ដីក្រោធនោះទៅ។
មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់ យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ
អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។
បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។